ads
ads
លោក ភា សុភ័ត្រា បកស្រាយ៖ គ្រូបង្គោល និង​គ្រូជំនួយខុសគ្នាយ៉ាងណា?
២៤-មករា-២០២២

«ការ​ទទួលខុស​ត្រូវ​ធំបំផុតរបស់​គ្រូបង្គោល​គឺ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ដឹកនាំ​ការ​ប្រកួត​និង​លទ្ធផល​នៃ​ការ​ប្រកួត»នេះ​ជា​គឺ​ជាការ​បកស្រាយរបស់​លោក ភា សុភ័ត្រា​អតីតគ្រូបង្វឹកក្រុម​ក្រសួងការពារ​ជាតិ គ្រូជំនួយ​ជម្រើស​ជាតិ​កម្ពុជាបច្ចុប្បន្ន​ ខណៈដែលលោក​បាន​លើក​ឡើង​ពី​ភាព​ខុស​គ្នារវាងគ្រូជំនួយ​និង​គ្រូបង្គោល។

«ជាទូទៅ! គ្រូជំនួយក៏មិនប្រាកដធ្វើ​ការ​ដូចៗគ្នា​នោះ​ដែរ ដោយ​អាច​មាន​ដូចជា ក្រុមការងារ​គ្រូ គ្រូផ្នែកកម្លាំង គ្រូកាយសម្បទា គ្រូផ្នែកគុណផលលេង( Performance Coach) ហើយខ្លះ​ទៀត​ធ្វើ​ការ​ងារ​លើ​ផ្នែក តាកទិក កលល្បិច ការ​ប្រយុទ្ធ ការពារ អ្នក​ចាំទីអីអញ្ចឹង​ទៅ។ តួនាទី​ទាំងអស់​នេះ! អាច​មានការ​បែងចែកពៅគ្រូបង្គោល។ បើ​និយាយពី​គ្រូជំនួយ ទី​មួយ៖ គាត់​អាចផ្ដល់ និង​ប្រឹក្សាយោបល់ ទីពីរ៖ ​អាច​ជាអ្នក​រៀបចំផែនការឆ្លងទៅដល់​គ្រូបង្គោល។ អញ្ចឹង​គ្រូជំនួយ​អាច​មាន​ការ​បត់បែនតាម​ការរៀបចំរបស់​គ្រូបង្គោល”។

«គ្រូបង្គោលមាន​តួនាទី​រៀប​ចំ​ផែនការការងាររួម ហើយជាអ្នក​តាមដាន​ និងផ្ដល់ការងារ​ដែល​រៀប​ចំ​ហើយ​ទៅឱ្យក្រុមគ្រូជំនួយរបស់​គាត់”។

ទោះ​បី​ជាយ៉ាងណាក្ដី! តួនាទីគ្រូបង្គោល និងជំនួយការនេះ​អាច​មាន​ភាព​ខុសប្លែកគ្នាទៅ​តាម​ការកម្រិតការងារ របស់​ក្លិប ឬ​ជម្រើស​ជាតិ​នីមួយៗ និង​មាន​ភាពស្មុញស្មាញនៅ​ពេលខ្លះ។ លោក ភា សុភ័ត្រា​គឺ​ជា​គ្រូបង្វឹក​ម្នាក់​ដេល​មាន​បទពិសោធន៍​ច្រើន​ទាំង​ការងារបង្វឹក គ្រូជំនួយ ផ្នែកយុវជន អ្នក​វិភាគកីឡា ពិធីករអត្ថធិប្បាយបាល់ទាត់ ក្នុងពិភពបាល់​ទាត់​កម្ពុជា ហើយ​បច្ចុប្បន្ន​លោក​ជា​គ្រូជំនួយជម្រើស​ជាតិ​កម្ពុជាឈុត​ធំ ឈុត​U23 ដែល​នឹង​ត្រូវ​ប្រកួត​ប្រជែងក្នុងពានរង្វាន់ AFF U23 Championship 2022 នៅ​ក្នុង​ប្រទេស​កម្ពុជា៕

ads
ads