ads
ads
គ្រូជំនួយជម្រើស​ជាតិ​កម្ពុជា២រូប​សហការគ្នាបើកសាលាបាល់​ទាត់ The Future of Football បង្កើតធនធានកីឡាករអាជីពបន្ថែម
២៩-មិថុនា-២០២២

លោក ភា សុភ័ត្រា និង​លោក​អ៊ុក សុធី ដែល​គេ​បាន​ស្គាល់​ច្បាស់​ថាជាគ្រូជំនួយជម្រើស​ជាតិ​កម្ពុជាទាំង២រូប​ បានសហការគ្នាបើកសាលាបាល់​ទាត់ The Future of Football បង្កើតធនធានកីឡាករអាជីពបន្ថែម។

គោលបំណងនៃការបង្កើតនេះ គឺដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ធនធានកីឡាករតាមរយៈការបង្ហាត់ប្រកបដោយស្តង់ដារ ដោយផ្តោតទៅលើការអភិវឌ្ឍន៍សមត្ថភាពនៃបច្ចេកទេសមូលដ្ឋាន កំលាំង​កាយសម្បទា​ និងសម្រួចភាពឈ្លៀសវៃ ក៏ដូចជាលម្អិតអំពីការយល់ដឹងតាក់តិច (កលល្បិច)​ នៃការលេង ហើយ ទន្ទឹម​​និងនោះក៏មានកម្មវិធីបង្ហាត់ផ្ទាល់ដោយកីឡាករកំពុងប្រកបអាជីពក្នុងលីកកំពូល និងជម្រើសជាតិផងដែរ។

គោលបំណងនៃការហ្វឹកហាត់

អាយុ៨ដល់១០ឆ្នាំ
-ទំលាប់នៃការហ្វឹកហាត់​ត្រឹមត្រូវ​
-ផ្សារភ្ជាប់ការងារធ្វើការជាក្រុម
-អភិវឌ្ឍន៍​បច្ចេកទេសមូលដ្ឋាន​ និងជំនាញ
-ភាពរីករាយនៃការហ្វឹកហាត់
-ផ្តល់នូវការហ្វឹកហាត់នៃកាយសម្បទា ភាពទន់ភ្លន់ បត់បែន​ រហ័សរហួន​ និងការសម្របសម្រួល

អាយុ​ ១១ដល់១៣ឆ្នាំ

-បណ្តុះផ្នត់គំនិតនៃការប្រកួតប្រជែង
-បច្ចេកទេស​មូលដ្ឋាន​នៃការប្រយុទ្ឋ​ និងការពារ
-តាក់នៃក្រុមតូច និងក្រុមធំ
-អភិវឌ្ឍន៍​កាយសម្បទា​ ភាព​រហ័សរហួន​ មារបត់បែន​ និងភាពរឹងមាំនៃរាងកាយ

អាយុ​ ១៧ដល់១៩ឆ្នាំ

-បណ្តុះផ្នត់គំនិតជាកីឡាករអាជីព
-ជំរុញការអភិវឌ្ឍន៍បច្ចេកទេសមូលដ្ឋាន
-សម្រួចភាពឈ្លៀសវៃ និងការសំរេចចិត្តដែលត្រឹមត្រូវ
-ស្វែងយល់ពីតាក់តិច
-កំណត់ទីតាំងលេងច្បាស់លាស់

ប្រិយមិត្តអាចសាកសួរពត័មានតាមរយៈលេខទូរស័ព្ទ 017 230 278 ឬតាម Facebook Page : The future of Football

ads
ads