Erik Ten Hag បាននិយាយថាគាត់ត្រូវការខ្សែប្រយុទ្ធថ្មី ដើម្បីនាំយកមកក្នុងក្រុម Manchester United ។ នេះកើតឡើងបន្ទាប់ពីបិសាចក្រហមបានបញ្ចប់កិច្ចសន្យារបស់ Cristiano Ronaldo កាលពីប៉ុន្មានសប្តាហ៍មុនបន្ទាប់ពីបទសម្ភាសន៍ដ៏ចម្រូងចម្រាសជាមួយ Piers Morgan ។
Cody Gakpo ធ្លាប់បាននិយាយថា គេជូនដំណឹងគាត់ថា Manchester United បានចាប់ផ្តើមការស្វែងរកគាត់រួចហើយកាលពីរដូវក្តៅមុន។ប៉ុន្តែការខិតខំប្រឹងប្រែងនោះបានឈប់ពាក់កណ្ដាលទី ដែល Cody Gakpo ខ្លួនឯងក៏មិនច្បាស់ពីមូលហេតុនោះទេ។ Gakpo បាននិយាយថាគាត់ពិតជាចង់ចូលរួមជាមួយ Man United ។
Erik ten Hag: “We have lost a striker so we need to get a striker in, but has to be the right one who brings quality into the team, not just adding to squad” ? #MUFC @UtdDistrict
“The criteria is high here at Manchester United”. pic.twitter.com/Uuy8LMRrvi
— Fabrizio Romano (@FabrizioRomano) December 26, 2022
ស្ថានភាពបានផ្លាស់ប្តូរនៅពេលនេះ។ Liverpool បានចុះហត្ថលេខាលើកីឡាករ Cody Gakpo ដើម្បីបំពេញចន្លោះដែលនៅសល់ដោយកីឡាករ Luis Diaz ដែលរងរបួស។ មានន័យថា Man United នឹងបង្វែរការចាប់អារម្មណ៍របស់ពួកគេទៅកាន់គោលដៅផ្សេងទៀត។
ដកស្រង់ចេញពីប្រភពរបស់ Fabrizio Roman លោក Ten Hag ទទូចថាគាត់ចង់បានខ្សែប្រយុទ្ធថ្មី។ ដោយសារតែកូដរបស់ក្លិបគឺសាមញ្ញ ក្លិបគ្មានខ្សែប្រយុទ្ធចំ ដូច្នេះ Ten Hag ចង់រកខ្សែថ្មី។ Ten Hag បាននិយាយថា៖ “យើងកំពុងបាត់ខ្សែប្រយុទ្ធម្នាក់ ដូច្នេះយើងត្រូវការខ្សែប្រយុទ្ធម្នាក់ដែលត្រូវនាំយកមកជំនួស”។
“ទោះជាយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធត្រូវតែជាមនុស្សត្រឹមត្រូវ ដែលអាចនាំមកនូវគុណភាពដល់ក្រុម មិនមែនគ្រាន់តែបង្កើនចំនួនកីឡាករក្នុងក្រុមប៉ុណ្ណោះទេ។ លក្ខណៈវិនិច្ឆ័យនៅទីនេះគឺខ្ពស់ណាស់នៅ Manchester United” ។
Manchester United នឹងតាមប្រមាញ់កីឡាករថ្មីយ៉ាងសកម្មក្នុងទីផ្សារដោះដូរកីឡាករពាក់កណ្តាលរដូវកាល។ Man United ឥឡូវនេះមាន Anthony Martial និង Marcus Rashford ជាអ្នកស៊ុតបញ្ចូលទីសំខាន់របស់ពួកគេ។ កីឡាករវ័យក្មេងរបស់អាហ្សង់ទីន Garnacho ក៏ត្រូវបានផ្តល់ឱកាសឱ្យបញ្ចេញទេពកោសល្យផងដែរ។