នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ទទួលបានអំណោយជាសម្ភារៈកីឡាចំនួនធំ ម៉ាកNagase Kenko ផ្តល់ដោយសហព័ន្ធកីឡាសូហ្វតិន្នីសអាស៊ី (ASTF) តាមរយៈលោក Tatsuo Kasai អគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតិន្នីសអាស៊ី។
អំណោយទាំងនេះ រួមមាន៖ រ៉ាកែតចំនួន១០ដើម បាល់ថ្មី១០ប្រអប់ បាល់មួយទឹក៤៥០គ្រាប់ កោនចំនួន០៨ និងស្នប់សប់បាល់ចំនួន០៥។ កីឡាករ កីឡាការិនីជម្រើសជាតិសូហ្វតិន្នីសកម្ពុជាចំនួន១២រូប ក្នុងនោះ កីឡាការិនីចំនួន០៦រូប នឹងចាកចេញពីទឹកដីកម្ពុជា នាយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ស្អែកនេះ ដើម្បីទៅចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ The 2023 International Soft Tennis Championships World Ranking Certified Match នៅទីក្រុង Naha ខេត្ត Okinawa ប្រទេសជប៉ុន ដែលជាការប្រកួតមួយដ៏សំខាន់សម្រាប់អត្តពលិកកម្ពុជា ដើម្បីត្រៀមខ្លួន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕
ប្រភព៖ Cambodia Soft Tennis Federation