ads
ads
U23 ថៃ គ្រោងប្រើ​ប្រាស់ Plan B មិន​មាន​បំណង​ឈ្នះ​ស៊ីហ្គេម​លើក​ទី​៣១នៅ​វៀតណាម
១១-មេសា-២០២២

ឆ្លើយ​នឹង​កាសែត Ball Thai គ្រូ​បង្វឹក Sasom Pobprasert បាន​ស្នើ​ជម្រើស​ពីរ​សម្រាប់​ក្រុមជម្រើស​ជាតិ​ថៃ​ U23 ​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី​៣១នៅ​វៀតណាម។

បើទោះជានៅសល់ពេលជិតមួយខែទៀតសម្រាប់ការប្រកួតបាល់ទាត់បុរសនៅស៊ីហ្គេមលើកទី៣១ ប៉ុន្តែ U23 ថៃ កំពុងជួបការលំបាកតាំងពីដំណាក់កាលត្រៀម  ដោយ​ក្លឹប​ក្នុង​លីគ​ថៃ​មិន​ព្រម​បញ្ចេញ​កីឡាករមក​ជួយជម្រើស​ជាតិ​ហើយ ក្រុមមួយ​នេះទំនង​ជា​មិន​មានកីឡាករពេញ​ដៃពេញជើង និង​ខ្លាំង​បំផុត​នៅ​ស៊ីហ្គេម ៣១នោះ​ទេ។

ឆ្លើយនឹងសារព័ត៌មាន Ball Thai គ្រូបង្វឹក Sasom Pobprasert នៃក្លឹប Chonburi បានផ្តល់ជម្រើសពីរសម្រាប់ U23 ថៃ ក្នុងព្រឹត្តិការណ៍ SEA Games 31៖ ​​«ជម្រើសទី ១ ផ្តោតលើកីឡាករដែលមិនត្រូវលេង។ កីឡាករ U23 របស់​ក្លិប​នីមួយៗ​ដែល​មិន​សូវ​មាន​ឱកាស​បង្ហាញខ្លួននៅ​ក្លិបត្រូវ​ទៅ​ជួយជម្រើស​ជាតិ»។

«ជម្រើស​ទី​២ គឺ​បញ្ជូន​ក្រុម U19 ទៅ​ប្រកួត​ដូច​ក្នុង​ព្រឹត្តិការណ៍​ជើងឯក U23 អាស៊ីអាគ្នេយ៍ ឆ្នាំ​២០២២ នៅ​កម្ពុជាកាលពីថ្មីៗ​នេះ។ ទោះ​ជា​យ៉ាង​ណា ក្នុង​ស្ថានភាព​បែប​នេះ គ្មាន​នរណា​អាច​ធានា​បាន​ការ​ឈ្នះ​ជើង​ឯក​ឡើយ។ នៅពេលនេះ U23 ថៃ មិនមានពេលហ្វឹកហាត់ជាមួយគ្នាទេ ហើយនេះពិតជាពិបាកណាស់។ វា​ពិបាក​ក្នុង​ការ​និយាយ​ពី​ការ​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម ប៉ុន្តែ​គោលដៅគឺ​ឡើងទៅ​​វគ្គ​ផ្ដាច់ព្រ័ត្រ»។

ផែនការប្រើប្រាស់ក្រុម U19 ថៃ ដើម្បីចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ត្រូវបានគេយកមកពិចារណា នៅពេលដែលការប្រកួត Thai League នឹងនៅតែប្រព្រឹត្តទៅក្នុងអំឡុងពេលនេះ។ ស៊ីហ្គេមមិនមែនជាការប្រកួតក្រោមប្រព័ន្ធ FIFA ទេ ដូច្នេះតាមទ្រឹស្តី ក្លឹបមានសិទ្ធិមិនអនុញ្ញាតឱ្យកីឡាករផ្តោតលើក្រុម U23 ។

តាម​លទ្ធផល​នៃ​ការ​ចាប់​ឆ្នោត​បាល់​ទាត់​បុរស​ស៊ីហ្គេម​លើក​ទី​៣១ ថៃ U23 នឹង​ស្ថិត​ក្នុង​ពូល B រួម​ជាមួយ​ម៉ាឡេស៊ី កម្ពុជា សិង្ហបុរី និង​ឡាវ។ ពូល B នឹងធ្វើឡើងនៅកីឡដ្ឋាន Thien Truong, នៅខេត្ត Nam Dinh ខណៈពូល A នៃម្ចាស់​ផ្ទះ U23 វៀតណាម នឹងប្រកួតនៅកីឡដ្ឋាន Viet Tri, ខេត្ត Phu Tho ៕

ads
ads