ក្រុមជម្រើសជាតិហ្វូតសាលថៃស្ថិតក្នុងទម្រង់នៃការជឿជាក់ មុនការប្រជែងក្នុងការប្រកួតពានរង្វាន់ AFF Futsal Championship 2022 ដែលប្រព្រឹត្តទៅនៅថ្ងៃទី 2-10 ខែមេសា ឆ្នាំ 2022 នៅកីឡដ្ឋាន Indoor Stadium Huamark ក្នុងទីក្រុងបាងកក។
នេះមិនមែនត្រឹមតែការឈ្នះជើងឯក NSDF Futsal Invitation Championship របស់ថៃកាលពីពីរថ្ងៃមុនប៉ុណ្ណោះទេ ប៉ុន្តែការទទួលជ័យជម្នះយ៉ាងទូលំទូលាយរបស់ពួកគេលើអ៊ីរ៉ង់បានចាក់បញ្ចូលនូវទំនុកចិត្តបន្ថែមទៀតដល់ក្រុមដែលធ្លាប់ដណ្តើមបានពាន ១៥គ្រឿងក្នុងចំណោម ១៦លើកនៃជើងឯកបាល់ទាត់ហ្វូតសាលអាស៊ាន។
ថៃបានយកឈ្នះក្រុមកំពូលអាស៊ីអ៊ីរ៉ង់ ៣-០ នៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីលើកពាន NSDF។ លោក Carlos Cesar គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិថៃបានមានប្រសាសន៍ថា៖ “នេះ (NSDF Futsal Invitation) គឺជាការប្រកួតកម្ដៅសាច់ដុំដ៏សំខាន់មួយ ដោយសារវាបានអនុញ្ញាតឱ្យយើងរៀបចំខ្លួនបានប្រសើរជាងមុនសម្រាប់ AFF Futsal Championship និង SEA Games”។
«ក្នុងរយៈពេល 4 សប្តាហ៍ជាមួយគ្នានេះ ក្រុមការងារបានឃើញភាពប្រសើរឡើងជាច្រើន ហើយកីឡាករជាច្រើនធ្វើបានល្អ (នៅ NSDF)» ។
«សំខាន់ជាងនេះទៅទៀត ពួកយើងបានយកឈ្នះក្រុមជម្រើសជាតិអ៊ីរ៉ង់ក្នុងវគ្គផ្តាច់ព្រ័ត្រ ដែលជាក្រុមកំពូលនៅអាស៊ី។ ដូច្នេះយើងពេញចិត្តនឹងទម្រង់លេងរបស់កីឡាករទាំងអស់»។
សម្រាប់ពានរង្វាន់ AFF Futsal Championship ឆ្នាំនេះ ថៃស្ថិតក្នុងពូល A ជាមួយម៉ាឡេស៊ី ឥណ្ឌូនេស៊ី កម្ពុជា និងប្រ៊ុយណេ DS។ ពូល B មាន វៀតណាម មីយ៉ាន់ម៉ា ទីម័រខាងកើត និងអូស្ត្រាលី។ ក្រុមកំពូលទាំងបីនឹងទទួលបានសំបុត្រទៅប្រកួត AFC Futsal Championship នៅចុងឆ្នាំនេះ។ លោកបានបន្ថែមថា៖
«យើងនៅមានពេលវេលាដើម្បីកែតម្រូវមុនការប្រកួត AFF Futsal Championship»។
«Muhammad Osamanmusa នឹងចូលរួមក្រុមនៅចុងសប្តាហ៍នេះ ហើយជាកន្លែងដែលគាត់នឹងក្លាយជាតួសំខាន់សម្រាប់ AFF Futsal Championship និងស៊ីហ្គេមផងដែរ»៕