ខ្សែប្រយុទ្ធស្លាបស្តាំ Jakkit Palapon របស់ក្រុមជម្រើសជាតិថៃអាយុក្រោម២៣ឆ្នាំ និយាយពីស្ថានភាពក្រុម និងការត្រៀមខ្លួនរបស់ក្រុម មុនប៉ះក្រុមជម្រើសជាតិកម្ពុជាក្នុងការប្រកួតទី៣ ពូល B ដែលជាការប្រកួតបាល់ទាត់បុរសស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នៅថ្ងៃទី១៤ ស្អែកនេះ។
Jakkit Palapon ដែលជាកីឡាករមកពីសមាជិកលីគកំពូលថៃ Khon Kaen United បានបង្ហើបពីការត្រៀមខ្លួនរបស់ក្រុមខ្លួនថា៖ «បន្ទាប់ពីធ្វើការជាមួយគ្រូបង្វឹក Alexandré Pölking ឥឡូវនេះក្រុមចាប់ផ្ដើមយល់ចិត្តគ្នាបន្ថែមទៀត។ ដោយសារតែប្រកួតដំបូងគឺដូចជាការពិសោធន៍មួយចំនួនសម្រាប់ក្រុម។ ការប្រកួតបន្ទាប់យើងធ្វើបានល្អជាងមុន។ ហើយទទួលបានលទ្ធផលជាទីពេញចិត្ត»។«ខ្ញុំគិតថាឥឡូវនេះ យើងយល់ពីយុទ្ធសាស្រ្តរបស់គ្រូបង្វឹកហើយ។ សម្រាប់ខ្ញុំចូលចិត្តលេងបែបវាយលុក ប៉ុន្តែការប្រកួតគ្រូគឺមានកលល្បិច។ ការប្រកួតវាយលុកគឺជម្រើសពួកយើង ប៉ុន្តែចាំបាច់ការការពារផងដែរ ហើយប្រសិនបើបាល់នោះយើងចាញ់ យើងត្រូវតែប្រញាប់វាយបកយកវាមកវិញ»។
«ឥឡូវនេះក្រុមកាន់តែល្អប្រសើរឡើង ហើយការស៊ុតបញ្ចូលទីបាន ៥គ្រាប់នៅប្រកួតចុងក្រោយ គឺជាការផ្តល់ទំនុកចិត្តដល់ក្រុម។ ខ្ញុំជឿជាក់លើគុណភាពរបស់មិត្តរួមក្រុមទាំងអស់។ ហើយអ្នកគ្រប់គ្នាគឺជាផ្នែកដ៏សំខាន់នៃក្រុម»។
ភារកិច្ចរបស់ក្រុមកងទ័ពដំរីសឹកថៃ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លេងបាន ២ ប្រកួត ដែលចាប់ផ្តើមដោយចាញ់ម៉ាឡេស៊ី ១-២ និងចុងក្រោយបានបំបាក់សិង្ហបុរី ៥-០ ធ្វើឱ្យពួកគេជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងពូលនាពេលបច្ចុប្បន្ន។ ពួកគេនៅសល់២ប្រកួតទៀតក្នុងពូល ដោយត្រូវជួបកម្ពុជានៅថ្ងៃទី១៤ស្អែកនេះ និងជួបឡាវ នៅថ្ងៃទី១៦ ។ ក្នុងនាមជាក្រុមកម្រិតខ្ពស់មួយក្នុងតំបន់ពួកគេពិតជាត្រូវការពិន្ទុជាចាំបាច់សម្រាប់ឡើងទៅវគ្គដណ្ដើមមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១នេះ៕
ប្រភព៖ ballthai