ក្លិប Police Tero ក្នុងលីគកំពូលថៃ បានប្រកាសតែងតាំងជាផ្លូវការនូវអតីតអ្នកចាត់ការទូទៅក្រុមជម្រើសជាតិម៉ាឡេស៊ីគឺលោក Tan Cheng Hoe ដើម្បីចូលកាន់តំណែងជាគ្រូបង្វឹកសម្រាប់ការប្រកួតដែលនៅសល់នៃរដូវកាល 2023/24 ។
ក្រុម Police Tero បានតែងតាំងលោក Cheng Hoe ជាគ្រូបង្វឹកថ្មី បន្ទាប់ពីគាត់បានចាកចេញពី Selangor មុនកាលកំណត់កិច្ចសន្យានៅដើមឆ្នាំ ខណនៅសល់ពីរខែទៀត រដូវកាល Malaysian League 2024/25 នឹងបើក។
ការតែងតាំងនេះធ្វើឱ្យមានចម្ងល់ជាច្រើនក្នុងចំណោមអ្នកគាំទ្របាល់ទាត់ក្នុងប្រទេស និងប្រទេសជិតខាងដែលមានប្រព័ន្ធផ្សព្វផ្សាយ ដែលចោទសួរថាហេតុអ្វីបានជាគ្រូបង្វឹករូបនេះ ចាកចេញពីក្រុមដូចជា Selangor ហើយមកចូលរួមជាមួយ Police Tero។
អ្នកកាសែតកីឡាម្នាក់ក្នុងប្រទេសថៃ លោក Gian Chansrichawla បានលើកជាសំណួរមួយ ដែលគាត់ឆ្ងល់ថា ហេតុអ្វីបានជា Cheng Hoe ចូលរួមជាមួយក្រុមដែលជួបបញ្ហាហិរញ្ញវត្ថុ បន្ថែមពីលើការតស៊ូក្នុងតំបន់កាត់ចោលក្នុងតារាងលីគ។
Again, very strange decision to leave Selangor to take over a side which is extremely cash-strapped and in the middle of a tough relegation battle. Would’ve liked to see him to go a club with a bit more ambition and potential.
If TCH can keep them up it will be a minor miracle. https://t.co/To5a7iQW1o
— Gian Chansrichawla (@GianChansricha1) February 29, 2024
Police Tero ពីមុនត្រូវបានដឹកនាំដោយវីរបុរសថៃ Worrawoot Srimaka ជាអ្នកចាត់ការបណ្ដោះអាសន្ន ហើយជាមួយនឹងវត្តមានរបស់គ្រូបង្វឹកវ័យ 55 ឆ្នាំ Worrawoot ឥឡូវនេះកំពុងទទួលភារកិច្ចជាប្រធានបច្ចេកទេសរបស់ក្លឹប។
បន្ទាប់ពីឆ្លងកាត់ការប្រកួតចំនួន 19 ប្រកួត Police Tero ឈ្នះបានតែ 5 ប៉ុណ្ណោះ ស្មើ 4 និង ចាញ់ 10 ប្រមូលបាន 19 ពិន្ទុ។ ការប្រកួត Thai League 1 នៅសល់តែ 11 ប្រកួតទៀតប៉ុណ្ណោះ ហើយវាគឺជាកិច្ចការដ៏លំបាកដែល Tan Cheng Hoe ត្រូវប្រឈមមុខ។
បន្ទាប់ពីបានសម្រាកជិត 8 ខែបន្ទាប់ពីការសម្រេចចិត្តលាលែងពីតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិម៉ាឡេស៊ី លោក Cheng Hoe ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ Selangor នៅថ្ងៃទី 24 ខែកញ្ញា ឆ្នាំ 2022។
ក្រោមការដឹកនាំរបស់គាត់ Selangor បានបញ្ចប់រដូវកាលឆ្នាំ 2022 ចំណាត់ថ្នាក់ទី 5 និងបានឈានទៅវគ្គផ្តាច់ព្រ័ត្រនៃ Malaysia Cup ប៉ុន្តែបានចាញ់ 1-2 លើក្រុម Johor Darul Ta’zim (JDT) ។