លោក Mano Polking គ្រូបង្វឹកក្រុមជម្រើសជាតិថៃ មានពេលវេលា២ថ្ងៃ សម្រេចចិត្តលើការផ្លាស់ប្ដូរកីឡាករមុនការប្រកួតជាមួយកម្ពុជាក្នុងពានរង្វាន់ ASEAN Cup ។
ក្រុមជម្រើសជាតិថៃបានមកដល់ប្រទេសកំណើតនៅថ្ងៃទី 30 ខែធ្នូ ឆ្នាំ 2022 វេលាម៉ោង 5:00 ល្ងាច នៅអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ បន្ទាប់ពីធ្វើការប្រកួតបាល់ទាត់ជើងឯកអាស៊ានជុំទី៣នៅប្រទេសឥណ្ឌូណេស៊ី។
លោក Mano Polking គ្រូបង្វឹកក្រុមជម្រើសជាតិថៃបាននិយាយថ៖«ជាថ្មីម្តងទៀត យើងមិនមានពេលសម្រាកច្រើនទេ ថ្ងៃនេះ យើងនឹងឲ្យកីឡាករសម្រាកជាមុនសិន។ ដោយសារយើងអស់ពេល ដោយការធ្វើធ្វើដំណើរ។ ហើយយើងនឹងត្រឡប់ទៅហាត់វិញនៅថ្ងៃបន្ទាប់។ ចំណែកអ្នកដែលចូលរួមប្រកួតវិញ ពួកគេនឹងស្ដាកាយសម្បទាឡើងវិញ»។
«យើងមិនមានពេលច្រើនដើម្បីរៀបចំក្រុមមុនការប្រកួតជាមួយកម្ពុជាដែលជាការប្រកួតដ៏សំខាន់មួយទៀតដែលយើងត្រូវរៀបចំផែនការឲ្យបានល្អ»។
“អំពីការផ្លាស់ប្ដូរកីលាករចុះឡើង យើងត្រូវតែពិនិត្យមើលស្ថានភាពកាយសម្បទារបស់កីឡាករជាមុនសិន។ ហើយវាពិបាកក្នុងការសម្រេចចិត្តឥឡូវនេះ។ ពិតណាស់ គោលដៅរបស់យើងគឺនៅតែជាម្ចាស់ជើងឯក ហើយពេលនេះយើងត្រូវយកតំណែងកំពូលតារាងសិនក្នុងពូលសិន”។
ក្រុមបាល់ទាត់ជម្រើសជាតិថៃ បើកផ្ទះប៉ះកម្ពុជា ក្នុងវគ្គចែកពូលចុងក្រោយ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Thammasat ទីក្រុង Rangsit វេលាម៉ោង ៧:៣០នាទីយប់ ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៩ Mcot HD30។