ads
ads
ក្លិបបឹង​កេតអេហ្វស៊ី និង​គិរីវង់​ប្រកាសកិច្ចសន្យាខ្ចី​ជើងអ្នក​ចាំ​ទី ថា ច័ន្ទឬទ្ធី
១៨-មករា-២០២២

អ្នក​ចាំ​ទី​ដៃ​ទី​២​របស់​ក្លិប​បឹង​កេត កីឡាករ ថា ច័ន្ទឬទ្ធី បាន​ផ្ទេរ​ទៅ​លេងនៅ​ក្លិប គិរីវង់សុខសែនជ័យ ក្នុង​លក្ខខ៍ណ្ឌខ្ចី​ជើង​មួយរដូវ​កាល២០២២នេះ។

ទាំងម្ចាស់​ក្លិបសាមី បឹង​កេត អេហ្វស៊ី​និង​គិរីវង់សុខសែនជ័យសុទ្ធតែបាន​ប្រកាស​ក្នុងគណនីបណ្ដាញសង្គម Facebook ផ្លូវការ​របស់​ខ្លួន។ បឹង​កេត​សរសេរ​ថា៖« ក្លិបបាល់ទាត់បឹងកេត សូមធ្វើការប្រកាសថា អ្នកចាំទី ថា​ ច័ន្ទរិទ្ធី ត្រូវបានផ្លាស់ទៅកាន់ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ក្នុងលក្ខខណ្ឌខ្ចីជើង រយៈពេល ០១រដូវកាល។»

ចំណែកក្លិប​មាន​មូលដ្ឋាន​នៅ​ខេត្តតាកែវ​ក៏បាន​សរសេរដែរ​ថា៖«ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យមានក្តីសោមន្សរីករាយក្នុងការប្រកាសជាផ្លូវការក្នុងការនាំយកកីឡាករអ្នកចាំទី ថា ច័ន្ទឬទ្ធី របស់ក្លិបបាល់ទាត់បឹងកេត (ក្រោមលក្ខខណ្ឌខ្ចីជើង) ដើម្បីមកចូលរួមជាមួយក្រុមសម្រាប់រដូវកាលឆ្នាំ២០២២នេះ????»។

ads
ads