លោក Erik ten Hag បានចេញមកបកស្រាយមូលហេតុដែល Ronaldo មិនបានបង្ហាញខ្លួនប៉ុន្មានប្រកួតក្នុងជម្រើសដំបូង១១នាក់នៅដើមរដូវកាលនេះ។
លោកបាននិយាយថា៖ “ខ្ញុំនឹងក្លាយជាមិត្តរបស់គាត់ ពេលខ្លះខ្ញុំនឹងក្លាយជាគ្រូរបស់គាត់ វាអាស្រ័យលើស្ថានភាព។ ដូចដែលយើងដឹងស្រាប់ហើយ គាត់មិនបានប្រកួត pre-season ហើយអ្នកមិនអាចខកខាន pre-season បានទេ។ វាជាមូលដ្ឋាននៃ ការលេងជាមួយគ្រូថ្មីរបស់អ្នក»។
“ជាពិសេសហ្គេមដែលយើងលេង របៀបនៃការលេងមិនមែនជាប្រភេទនោះទៀតទេ បើប្រៀបធៀបនឹងឆ្នាំមុន។ វាអាស្រ័យលើការទាមទារ ការសហការ និងការទាមទារទីតាំងជាក់លាក់ ទាំងក្នុង និងក្រៅការកាន់កាប់តួនាទី។ ហើយរឿងមួយទៀតគឺភាពរឹងមាំ”។
ក្នុង៥ប្រកួតដើមរដូវកាលនេះ Ronaldo ទើបតែលេងបានក្នុងឈុត១១នាក់ដំបូងតែ១ប្រកួតប៉ុណ្ណោះដែលក្នុងការប្រកួតបិសាចក្រហមចាញ់ Brentford ៤ទល់០។ ៤ប្រកួតផ្សេងទៀតកីឡាករវ័យ៣៧ឆ្នាំលេងក្នុងនាមជាកីឡាករប្ដូរចូល ជាង១០នាទីប៉ុណ្ណោះ។ ប៉ុន្តែគេសង្ឃឹមថាជំនួបជាមួយ Arsenal យប់នេះ កីឡាករព័រទុយហ្គាល់នឹងបានជួយក្រុមបានច្រើនជាងការប្រកួតមុនៗ។