យោងតាមសារព័ត៌មាន Manchester Evening News លោក Erik ten Hag ត្រូវបានប្រគល់ភារកិច្ចឱ្យរៀបចំបញ្ជីកីឡាករដែលអាចលក់បានសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅ។
Manchester United ត្រូវបានគេរាយការណ៍ថាកំពុងផ្តល់អាទិភាពដល់ការចុះហត្ថលេខាលើខ្សែប្រយុទ្ធត្រឹមត្រូវ និងខ្សែបម្រើវ័យក្មេងក្នុងរយៈពេលប្រាំមួយខែទៀត។ ហើយដើម្បីរៃអង្គាសប្រាក់សម្រាប់គម្រោងនោះ Ten Hag ត្រូវបានណែនាំឱ្យដកកីឡាករពីរបីនាក់ចេញ។
Harry Maguire ត្រូវបានគេរំពឹងថានឹងសម្រេចចិត្តអនាគតរបស់គាត់នៅរដូវក្តៅនេះ បន្ទាប់ពីបានស្ថិតនៅក្រៅការពេញចិត្ត ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិហូឡង់។ ទន្ទឹមនឹងនេះដែរ Scott McTominay បានទាក់ទាញចំណាប់អារម្មណ៍ពី Newcastle United ប៉ុន្តែគាត់មិនត្រូវបានអនុញ្ញាតឱ្យផ្លាស់ចេញក្នុងខែមករានេះទេ។
ក្រៅពីកីឡាករវ័យក្មេង Ten Hag ហាក់ដូចជាមិនមានជម្រើសកីឡាករត្រូវលក់ចេញច្រើនដើម្បីដាក់ក្នុងបញ្ជីរបស់គាត់នោះទេ ព្រោះថាបិសាចក្រហមច្បាស់ជាត្រូវការការពង្រឹងនៅក្នុងតំបន់សំខាន់ៗ។
ប្រភព៖ MEN