ads
ads
Ten Hag៖ ‘ប្រហែលជាវាប្រថុយនឹងការងារនេះ ប៉ុន្តែខ្ញុំរឹងរូស! ខ្ញុំស្រលាញ់ Man United’
២៧-កុម្ភៈ-២០២៣

ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតបន្ទាប់ពី Man United ឈ្នះពាន Carabao Cup លោក Erik ten Hag បាននិយាយថា៖ «ខ្ញុំគ្រាន់តែស្រលាញ់ Man United »។

«ប្រហែលជាវាជាហានិភ័យមួយ (ទទួលយកការងារនេះ) ប៉ុន្តែខ្ញុំរឹងរូស នៅពេលដែលខ្ញុំឃើញអាវរបស់យើងរួចហើយ នៅពេលដែលខ្ញុំឃើញទំនាក់ទំនងជាមួយនឹងអ្នកគាំទ្រ នៅពេលដែលខ្ញុំឃើញ Old Trafford នៅពេលដែលខ្ញុំឃើញកេរ្តិ៍ដំណែល Sir Alex បានបន្សល់ទុក។ នេះ​ជា​ក្លឹប​សម្រាប់​ខ្ញុំ»។

Ten Hag បានបង្ហាញថា គាត់ជាអ្នកចាត់ការដ៏ល្អសម្រាប់បិសាចក្រហមរហូតមកដល់ពេលនេះ។ នៅរដូវកាលនេះផង​ដែរ គាត់​បាន​កែប្រែការចាប់ផ្តើមដ៏លំបាក បិសេស​ការ​ប្រកួត​ដើម​រដូវ​កាល។ គ្រូបង្វឹក​រូប​នេះ​នឹង​សង្ឃឹម​ថា​នឹង​បន្ត​ការ​ឈ្នះ​ទៀត ហើយ​ធានា​ថា​ក្រុម​របស់​គាត់​នឹង​បញ្ចប់​រដូវ​កាល​ដោយ​មាន​ពាន​ច្រើន​ជាង​មួយ។

ប្រភព៖ Utdreport @Twitter

ads
ads