ads
ads
Ten Hag អនុញ្ញាតឱ្យ Maguire ធ្វើដំណើរទៅព័រទុយហ្គាល់ដើម្បីរំសាយសតិអារម្មណ៍របស់គាត់
១០-តុលា-២០២២

យោងតាមគេហទំព័រ The Sun បានឱ្យដឹងថា Erik ten Hag បានផ្តល់សិទ្ធិឱ្យ Harry Maguire សម្រាកពីរបីថ្ងៃនៅរមណីយដ្ឋានវាយកូនហ្គោល Quinta do Lagofor ក្នុងប្រទេសព័រទុយហ្គាល់ ខណៈដែលគាត់កំពុងចំណាយពេលជាសះស្បើយពីរបួស។

អ្នក​ចាត់​ការក្រុម​ Manchester United សង្ឃឹម​ថា​ការ​ចាកចេញ​ជាមួយ​នឹង​ក្រុម​គ្រួសារ​របស់​គាត់​ ហើយ​កាយ​វិការ​របស់​ក្លឹប​ក្នុងការ​អនុញ្ញាតិបែបនេះនឹង​ជួយ​ Maguire ‘ជម្រះ​រឿងមិនល្អចេញពីខួរក្បាល​របស់​គាត់’។

ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តនេះបានបណ្តាលឱ្យមានការបែកបាក់ផ្ទៃក្នុងបន្ថែមទៀតនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ ខណៈដែលកាលពីមុន Ten Hag បានទទូចថាកីឡាករ United ដែលរងរបួសទាំងអស់ត្រូវតែស្នាក់នៅ Carrington និងធ្វើការលើកាយសម្បទារបស់ពួកគេ។

Erik ត្រូវបានគេរាយការណ៍ថា បានបំពានច្បាប់ផ្ទាល់ខ្លួនរបស់គាត់ដើម្បីជួយឱ្យកីឡាករវ័យ 29 ឆ្នាំរូបនេះដោះស្រាយជាមួយនឹងសម្ពាធផ្លូវចិត្តយ៉ាងខ្លាំងដែលគាត់បានស្ថិតនៅក្រោមការ​រិះគន់និង​ចេញពីខ្លួនឯង។ តែយ៉ាងណា! មិនមែនកីឡាករទាំងអស់សប្បាយចិត្តជាមួយ Maguire ទទួលបានការអនុញ្ញាតពិសេសនោះទេ។

អ្នកនាំពាក្យក្លឹបបានបញ្ជាក់ប្រាប់ The Sun ថា ៖“Harry ត្រូវបានផ្តល់ការអនុញ្ញាតឱ្យធ្វើដំណើរទៅកាន់ប្រទេសព័រទុយហ្គាល់ ដើម្បីបន្តការស្តារនីតិសម្បទារបស់គាត់ តាំងពីរ​ក្រុមស្ថិតក្នុងប្រទេស Cyprus មកម្ល៉េះ។

“Harry ត្រូវ​បាន​អម​ដំណើរ​ដោយគ្រូ​កាយសម្បទា​របស់ United ហើយ​បាន​និង​កំពុង​ធ្វើ​ការ​យ៉ាង​ខ្លាំង​លើ​ការ​ធ្វើឱ្យ​សះស្បើយសតិអារម្មណ៍​របស់​គាត់។ គាត់​នឹង​ត្រលប់​មក Carrington នៅ​ថ្ងៃ​ច័ន្ទនេះ”។

ប្រភព៖ The Sun

ads
ads