ក្លិប Manchester United នឹងអវត្តមានកីឡាករ Fred និង Alex Telles ក្នុងការប្រកួតរាត្រីនេះបន្ទាប់ពីពួកគេមានវិជ្ជមានកូវីដ-១៩។
នៅរាត្រីនេះ Man Utd នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Turf Moor របស់ក្លិប Burnley ដើម្បីប្រកួតគ្នាក្នុងក្របខណ្ឌ Premier League នៃសប្តាហ៍ទី២៤ ខណៈ Fred និង Telles នឹងខកខានជួយក្រុម។
សេចក្តីថ្លែងការរបស់ Man Utd មានខ្លឹមសារដូចតទៅ៖កីឡាករសញ្ជាតិប្រេស៊ីលខាងលើ បានតេស្តវិជ្ជមានកូវីដ-១៩ ដែលមានន័យថាឥឡូវនេះពួកគេនឹងត្រូវនៅដាច់ដោយឡែកស្របតាមការណែនាំរបស់រដ្ឋាភិបាល៕