យោងតាមសារព័ត៌មាន Telegraph បានឱ្យដឹងថា Manchester United ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Harry Kane នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។
ទោះបីជាយ៉ាងណាក៏ដោយ គេជឿថា ខ្សែប្រយុទ្ធ Tottenham ‘មិនសមនឹងទម្រង់ដ៏ល្អ’ ដែលលោក Erik ten Hag បានណែនាំទៅក្រុមប្រឹក្សាភិបាលរបស់ក្លឹបនោះទេ។
គ្រូបង្វឹកសញ្ជាតិហូឡង់ពិតជាចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធដែលមានល្បឿនលឿនជាងដូចជាកីឡាករ Victor Osimhen របស់ Napoli ដែលបានស្នើថាជាអ្នកដែលនឹងជាកីឡាករដ៏ល្អឥតខ្ចោះដើម្បីដឹកនាំក្នុងតំបន់ប្រយុទ្ធ។
ទោះជាយ៉ាងណាក៏ដោយ ការមិនសក្តិសមជាមួយនឹងក្បួនលេងរបស់លោក Ten Hag ក៏មិនអាចបញ្ឈប់ស្ថានភាពចូលក្នុងទីផ្សារដោះដូររដូវកាលខាងមុខស្របពេលកិច្ចសន្យារបស់ Kane នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាល 2023/24 ដែលជាស្ថានភាពមួយរូបគេអាចផ្ទេរចេញ ឬ ពិភាក្សាកុងត្រាជាមួយក្លិបថ្មី។
ប្រភព៖ Telegraph