ads
Takehiro Tomiyasu បញ្ជាក់ថារូបគេបានទទួលការវះកាត់ជង្គង់ខាងស្តាំ
១៩-កុម្ភៈ-២០២៥

ខ្សែការពារ Takehiro Tomiyasu របស់ក្លិប Arsenal បានបញ្ជាក់ថារូបគេបានធ្វើការវះកាត់ជង្គង់ហើយ។  របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសបាននិយាយថា៖ កីទ្បាករអន្តរជាតិជប៉ុនខាងលើនេះនឹងខកខានការប្រកួតដែលនៅសល់នៃរដូវកាលនេះ។ Takehiro Tomiyasu បានបង្ហាញខ្លួនឱ្យក្រុមតែ ៥ នាទីប៉ុណ្ណោះក្នុងរដូវកាលនេះ បន្ទាប់ពីរូបគេស្ថិតនៅក្នុងកៅអីបម្រុងក្នុងខែតុលា នៅពេលប្រកួតទល់នឹង Southampton សម្រាប់ការប្រកួតលីគកំពូលអង់គ្លេស​ English Premier league។

គួរបញ្ជាក់ថា ក្លិប Arsenal កំពុងតែជួបវិបត្តិនឹងបញ្ហារបួសកីទ្បាករនៅរដូវកាលនេះ។ Gabriel Jesus និង  Kai Havertz ត្រូវអវត្តមានពេញ ១ រដូវកាល ខណៈដែល Bukayo Saka បានអវត្តមានបីខែដោយសាររបួស​សរសៃពួរ ទោះបីជារូបគេជិតវិលត្រលប់មកកាន់ទីលានវិញក៏ដោយ៕

ប្រភព៖ ESPN

ads