ads
ads
ជប៉ុនឈ្នះអាល្លឺម៉ង់ភ្លូកទឹកភ្លូកដីតែ​ខ្សែការពារ​ម្នាក់​អាច​ខកខាន​ប្រកួតបន្ទាប់ក្រោយបង្ហាញអការៈមិនស្រួល
២៣-វិច្ឆិកា-២០២២

Takehiro Tomiyasu បានយកឈ្នះលើការភ័យខ្លាចការ​រងរបួស ក្នុងជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ជប៉ុន 2-1 លើ​ក្រុមជម្រើសជាតិអាល្លឺម៉ង់ក្នុងព្រឹត្តិការណ៍ World Cup ក្នុងប្រទេសកាតាកាល​ពី​យប់មិញ។

ខ្សែការពារក្រុម Arsenal ហាក់ដូចជាមានរបួសនៅប៉ុន្មាននាទីចុងក្រោយនៃការប្រកួត ប៉ុន្តែបានលេងរហូតដល់អាជ្ញាកណ្ដាលផ្លុំកញ្ចែរ​បញ្ចប់ការ​ប្រកួត។Tomiyasu ត្រូវបានប្ដូរ​ចូលជំនួស Kubo នៅដើមតង់ទីពីរ ស្របពេលអាល្លឺម៉ង់នាំមុខ​មួយគ្រាប់មុនតាមរយៈការ​ស៊ុត​បាល់ប៉េណាល់ទី​ដោយ Ilkay Gundogan ។ ទោះជាយ៉ាងណាក៏ដោយ Ritsu Doan និង Takuma Asano បានផ្តល់ឱ្យក្រុមមកពីអាស៊ីនូវជ័យជម្នះជាប្រវត្តិសាស្ត្រតាម​រយៈការ​វាយបក។

យោងតាម Opta វាគឺជាលើកដំបូង​ហើយដែលជប៉ុនឈ្នះការប្រកួត World Cup ក្នុងការ​ប្រកួតទីមួយក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ (D2 L7 មុនការ​ប្រកួតថ្ងៃនេះ)។ Tomiyasu បាន​ជួយក្រុម​រក្សា​សំណាញ់ទីស្អាត់នៅ​វគ្គទី២រហូតដល់នាទី​ចុង​ក្រោយ មុន​នឹង​ការ​ផ្លុំកញ្ចែ​បញ្ចប់​ការ​ប្រកួត។ Tomiyasu និងមិត្តរួមក្រុមរបស់គាត់អាចកក់កន្លែងមួយក្នុងវគ្គ 16 ក្រុមចុងក្រោយ បើ​គាត់​អាចយកជ័យជម្នះលើ Costa Rica នៅថ្ងៃអាទិត្យ។

គិត​មក​ដល់​ពេល​នេះ គេ​មិន​ដឹង​ថាតើ Takehiro Tomiyasu មាន​របួស​ធ្ងន់ធ្ងរឬទេ ក្រោយ​លេង​ជាមួយ​អាល្លឺម៉ង់​យប់​មិញ។

ប្រភព៖ Tribuna

ads
ads