ads
ads
Takaki បង្ហាញការយល់ចិត្តបែបនេះក្រោយ ភ្នំពេញក្រោន ចាញ់ ថៃហ្គឺរ ទក់សាច់កាលពីថ្ងៃសៅរ៍
២២-មិនា-២០២២

ខ្សែការពារសញ្ជាតិជប៉ុន Takaki Ose របស់ ភ្នំពេញក្រោន បានបង្ហាញអំពីចាប់អារម្មណ៍មកខ្លួនមកលើក្រុមក្រោយទទួលរង់បរាជ័យក្រោមថ្វីជើង ក្លិបអង្គរថៃហ្គឺរ កាលពីថ្ងៃសៅរ៍។

ភ្នំពេញក្រោន បានចាញ់ អង្គរថៃហ្គឺរ ក្នុងលទ្ធផល ៤ទល់នឹង២ ហើយ ឆ្លងកាត់៣ប្រកួតមកនេះ ក្នុងនាមជាក្រុមការពារតំណែងជើងឯក គឺ ពួកគេមិនទាន់ស្គាល់រសជាតិឈ្នះនៅឡើយទេ ក្នុងនោះមាន ចាញ់២ និង ស្មើ១ ហើយ ក្រុមកំពុងឈរនៅលេខរៀងទី៧។

ថ្លែងប្រាប់ The Morning Takaki បាននិយាយថា៖«ខ្ញុំខកចិត្តយ៉ាងខ្លាំងណាស់ចំពោះលទ្ធផលនេះ។ យើង មិន មែន ជា ក្រុម មិនល្អនោះទេ គឺ វា គ្រាន់ តែ ជា ថ្ងៃ ដ៏ អាក្រក់ មួយ ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ យើងនឹងមិនផ្លាស់ប្តូរអ្វីដែលយើងត្រូវធ្វើនោះទេ ហើយ យើងនឹងបន្តធ្វើវាឱ្យប្រសើរឡើង។ រាល់ពេលយើងធ្វើអ្វីដែលយើងត្រូវធ្វើ នោះ លទ្ធផលនឹងមកដល់តាមក្រោយ»៕

ads
ads