Manchester United បានវាយបកតាមពីក្រោយវិញ ដើម្បីទទួលបានលទ្ធផលស្មើ 1-1 នៅក្រៅដីក្នុងការប្រកួតជាមួយ Chelsea នៅ Premier League កាលពីសប្តាហ៍មុន។
Erik ten Hag ឥឡូវនេះនឹងសង្ឃឹមសម្រាប់លទ្ធផលវិជ្ជមានបន្ថែមទៀតនៅក្នុងការប្រកួតកំពូលមុនពេលការប្រកួតបាល់ទាត់ពិភពលោកនឹងមកដល់នៅខែវិច្ឆិកា។ ទន្ទឹមនឹងនេះដែរវេបសាយ FiveThirtyEight បានធ្វើការព្យាករណ៍ចំណាត់ថ្នាក់ក្រុមបិសាចក្រហមពេលបញ្ចប់យុទ្ធនាការ 2022/23 ក្នុងចំណាត់ថ្នាក់ទី 5 ជាមួយនឹងពិន្ទុសរុប 66 ( ច្រើនជាងឆ្នាំមុន៨ពិន្ទុ) ។
នេះជាចំណាត់ថ្នាក់ចុងក្រោយសម្រាប់រដូវកាល 2022/23 ក្នុងពាន Premier League ដែលព្យាករណ៍ដោយ FiveThirtyEight៖
១. Manchester City — ៨៧ ពិន្ទុ
២. Arsenal — ៧៦ ពិន្ទុ
៣. Liverpool — ៧០ ពិន្ទុ
៤. Chelsea — ៦៨ ពិន្ទុ
៥. Manchester United — ៦៦ ពិន្ទុ
៦. Tottenham — ៦៥ ពិន្ទុ
ប្រភព៖ FiveThirtyEight