គ្រូបង្វឹកជម្រើសជាតិម់ាឡេស៊ីអាយុក្រោម២៣ឆ្នាំ (U-23) លោក E. Elavarasan បានកំណត់គោលដៅសម្រាប់វគ្គផ្តាច់ព្រ័ត្រនៅស៊ីហ្គេមឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តិទៅនៅប្រទេសកម្ពុជាក្នុងខែឧសភានេះ។
នេះមានន័យថាគាត់ចង់ឱ្យជម្រើសជាតិU22 ម៉ាឡេស៊ីសម្រេ៣ចបានប្រសើរជាងមុនឆ្នាំ២០២២ កន្លងទៅ ដែលពួកគេទទួលបានចំណាតើថ្នាក់លេខ៤ បន្ទាប់ពីបានចាញ់ឥណ្ឌូនេស៊ីតាមរយៈការទាត់បាល់ប៉េណាល់ទីក្នុងការប្រយុទ្ធដណ្តើមមេដាយសំរឹទ្ធ។
គេយល់ថា ច្បាប់នៃការប្រកួតកីឡាបាល់ទាត់ស៊ីហ្គេម ឆ្នាំ២០២៣ បានប្រើទម្រង់អាយុមួយដែលអនុញ្ញាតឲ្យតែអាយុក្រោម ២២ឆ្នាំលេង ហើយគ្មានកូតាកីលាករលើសអាយុនោះទេ។ ច្បាប់នេះនឹងផ្តល់ឱកាសដល់កីឡាករវ័យក្មេងជាច្រើននាក់ផ្សេងទៀតក្នុងការចូលរួមក្នុងក្រុមជម្រើសជាតិក្នុងការប្រកួតលើកនេះ។
«នៅក្នុងពេលដែលយើងផ្តោតលើការប្រឈមមុខនឹងការប្រកួតកីឡាស៊ីហ្គេម។ ការត្រៀមលក្ខណៈរបស់យើងត្រូវបានអនុវត្តជារៀងរាល់ខែជាមួយនឹងដំណាក់កាលដំបូងដែលចាប់ផ្តើមនៅក្នុងខែវិច្ឆិកាឆ្នាំមុន»។
«វគ្គហ្វឹកហាត់ប្រមូលផ្ដុំទី១ ប្រើពេល៩ថ្ងៃ វគ្គទី២ ក៏ទើបតែបញ្ចប់មួយថ្ងៃម្សិលមិញនេះ គឺធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែកុម្ភៈ។ ដូច្នេះក្នុងដំណាក់កាលទាំងពីរនេះ យើងមានការប្រកួតមិត្តភាពមួយដែលមានកីឡាករពីរឈុតផ្សេងគ្នា»។
«នេះគឺជាក្រុមថ្មីពីព្រោះយើងមិនបានហៅកីឡាករសំខាន់ៗដែលបានលេងនៅក្នុងក្របខ័ណ្ឌ Super League [សំដៅទៅលើ Azam Azmi Murad, Mukhairi Ajmal និងកីឡាករមួយចំនួនផ្សេងទៀត]”។
«នៅស៊ីហ្គេមចុងក្រោយ យើងបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 4 ។ ពិតណាស់ជាមួយនឹងកីឡាករថ្មី បួករួមទាងក្រុមគ្រូបង្វឹកថ្មី ដូច្នេះការរំពឹងទុកគឺខ្ពស់ជាង ហើយយើងធ្វើបានល្អជាងឆ្នាំមុន»។
«ដូច្នេះ ខ្ញុំមានអារម្មណ៍ថា ការឡើងទៅវគ្គផ្ដាច់ព្រ័ត្រគឺសំខាន់ណាស់សម្រាប់យើង។ កីឡាករ និងគ្រូបង្វឹកក៏មានការលើកទឹកចិត្តខ្លាំងណាស់ក្នុងការសម្រេចវាផងដែរ»។