ads
ads
គ្រូបង្វឹកហ្វីលីពីន ថា​កូនក្រុមរបស់​លោក​ស្រេកឃា្លនការ​ប្រកួតខ្លាំង ហើយឈុតនារី​ឡើង​លេង World Cup ឆ្នាំក្រោយជាការ​ជំរុញទឹកចិត្ត
១៣-កុម្ភៈ-២០២២

លោក Stewart Hall ​គ្រូបង្វឹក​ហ្វីលីពីន​វ័យក្រោម២៣ឆ្នាំបាន​និយាយ​ថា​លោក​បានត្រៀមខ្លួន​រួច​ហើយ​សម្រាប់​ការ​ប្រកួត​ទាំងអស់​ក្នុងពូល A ហើយ​កូន​ក្រុមរបស់​លោក​ពិត​ជាស្រេកឃ្លានក្នុងការ​ចូល​លេង​លើ​ទីលាន។

ក្នុងសន្និសីទកាសែត​មុន​ការ​ប្រកួត​កាល​ពី​ថ្ងៃទី​១៣​ខែកុម្ភៈឆ្នាំ២០២២ គ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះបាន​និយាយថា៖ “យើង​បាន​កំណត់គោលដៅរបស់​យើង​រួច​ហើយសម្រាប់​ក្រុម។​អាកប្បកិរិយារបស់​កីឡាករពិត​ជាអស្ចារ្យក្នុងពេល​ហ្វឹកហាត់។ ពួក​គេ​បាន​បង្ហាញ​ភាពស្រេកឃ្លានខ្លាំង ហើយចង់​ធ្វើឱ្យ​បាន​ល្អ​ក្នុង​ការ​ប្រកួត​ដើម្បី​ខ្លួន​ពួក​គេ​ផ្ទាល់”។

ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំរបស់ហ្វីលីពីន នឹងបង្ហាញខ្លួនក្នុងការប្រកួតពានរង្វាន់សហព័ន្ធបាល់ទាត់អាស៊ាន (AFF) U23 Championships 2022 នៅថ្ងៃស្អែកនេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។

ពួកគេនឹងត្រូវជួបក្រុមទីម័រខាងកើតក្នុងការប្រកួតបើកឆាកក្នុងពូល A នៅពហុកីឡដ្ឋានជាតិមរតកតេជោ វេលាម៉ោង ៥ ល្ងាច នៅថ្ងៃច័ន្ទ ទី 14 ខែកុម្ភៈ។ ការប្រកួតទីពីររបស់ពួកគេនៅថ្ងៃទី 17 ខែកុម្ភៈគឺប៉ះជាមួយប្រទេសម្ចាស់ផ្ទះកម្ពុជា ហើយការប្រកួតចុងក្រោយក្នុងពូលរបស់ពួកគេគឺប៉ះជាមួយប្រ៊ុយណេដារូសាឡឹមនៅថ្ងៃទី 20 ខែកុម្ភៈ។

ក្រុមនេះមានភាពស្វាហាប់ និងមានកម្លាំងចិត្តខ្ពស់ដោយសារជោគជ័យដ៏ធំរបស់ក្រុមបាល់ទាត់ជម្រើសជាតិនារីហ្វីលីពីន (PWNFT)ដែល​ទើប​ទទួលបានកៅអី​ទៅ​លេង FIFA Women’s World Cup 2023 ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ AFC Women’s Asian Cup 2022 នៅប្រទេសឥណ្ឌា៕

រូបភាព៖ PFF, AFF SUZUKI CUP

ads
ads