នៅរសៀលថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២២នេះ កីឡដ្ឋាន អេស អរ យូរបស់ក្លិបសៀមរាប យូណាយធីតពេលនេះបានប្ដូរឈ្មោះទៅជា កីឡដ្ឋានហនុមាន ឬ Hanuman Stadium បន្ទាប់ពីទទួលបានម្ចាស់ឧបត្ថម្ភថ្មីផ្ដាច់មុខពីក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស។
ក្នុងសន្និសីទកាសែតប្រកាសពីការចាប់ដៃគូឧបត្ថម្ភនេះមានការចូលរួមពីលោក បួយ ដារីអគ្គលេខាធិការក្លិបបាល់ទាត់សៀម រាបយូរណាយធីត និងលោក Chas Geschke នាយកប្រតិបត្តិក្រុមហ៊ុនហនុមាន ប៊ែវើរីជីសនៅទីក្រុងភ្នំពេញ។
លោក Chas Geschke នាយកប្រតិបត្តិនៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានមានប្រសាសន៍ថា ក្រុមហ៊ុន ហនុមាន ប៊ែវើតីជីស មានគោលបំណងចង់ចូលរួមចំណែកក្នុងការលើកស្ទួយវិស័យក្នុងប្រទេសកម្ពុជា ជាពិសេសគឺកីឡាបាល់ទាត់ឱ្យកាន់តែរីកចម្រើន ហើយដោយឃើញថាក្លិបបាល់ទាត់សៀមរាប យូណាយធីតជាក្លិបបាល់ទាត់មានទស្សនៈវិស័យវែងឆ្ងាយ ការគ្រប់គ្រងល្អ និងមានកីឡាករពោពេញដោយគុនភាព និងមានសក្កដានុពល ទើបក្រុមហ៊ុនសម្រេចចិត្តចុះហត្ថលេខាក្នុងនាមជាដៃគូរសហការរយៈពេល១្នាំតែម្ដង ដើម្បីជាជំនួយគាំទ្រ ដល់ទស្សនៈគាំទ្រ ដើម្បីទស្សនៈវែងឆ្ងាយរបស់ក្លិបកីឡាខេត្តសៀមរាប។