Cristiano Ronaldo ហាក់មិនខ្វល់ខ្វាយខ្លាំងពេកនោះទេ ក្នុងការអបអរការទទួលជ័យជម្នះ 6-1 របស់ព័រទុយហ្គាល់លើស្វីសក្នុងការប្រកួត World Cup ជុំទី 16 កាលពីយប់មិញ។
កីឡាករវ័យ 37 ឆ្នាំរូបនេះគឺជាកីឡាករបម្រុងដែលបានលេងរយៈពេល 10 នាទីចុងក្រោយ ឬច្រើនជាងនេះ ដោយស៊ុតបញ្ចូលទីបានគ្រាប់បាល់ Offside និងមិនមានការចូលរួមក្នុងការស៊ុតបញ្ចូលទីណាមួយក្នុងចំណោម 6 គ្រាប់នោះទេ។
បន្ទាប់ពីចប់ការប្រកួត Ronaldo បានចំណាយពេលតែប៉ុន្មាននាទីប៉ុណ្ណោះ ដើម្បីអបអរសាទរអ្នកគាំទ្រ មុនពេលសម្រុកចូលផ្លូវរូងក្រោមដី (Tunnel)។ គាត់មិនបានរង់ចាំមិត្តរួមក្រុមរបស់គាត់ទេ ដែលសុទ្ធតែរវល់អបអរជាមួយអ្នកគាំទ្រ និងអរគុណចំពោះការគាំទ្ររបស់ពួកគេ។
Cristiano Ronaldo (left of picture) walks straight off while his teammates celebrate with fans. #FIFAWorldCup pic.twitter.com/W7jB6iGQOO
— Adriano Del Monte (@adriandelmonte) December 6, 2022
Cristiano ហាក់ដូចជាមានការខកចិត្តនៅក្នុងផ្នែកខ្លះនៃការប្រកួតផងដែរ ប្រហែលជាដោយសារតែគាត់មិនអាចទទួលបានគ្រាប់បាល់ក្នុងការប្រកួតដែលមានគ្រាប់បាល់ស៊ុតបញ្ចូលទីខ្ពស់បែបនេះ។ អតីតមិត្តរួមក្រុម Man United របស់គាត់ Diogo Dalot និង Bruno Fernandes បានចូលរួមក្នុងការបង្កើតគ្រឆាប់បាល់ដោយម្នាក់ៗបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបានមួយគ្រាប់ផងដែរ។
ប្រភព៖ Adriandelmonte @Twitter