ក្រុមជម្រើសជាតិម៉ាឡេស៊ី នឹងត្រូវជួបសិង្ហបុរី និងហ្វីលីពីនក្នុងការប្រកួតពានមិត្តភាពមួយ ដើម្បីត្រៀមប្រកួតជម្រុះ Asian Cup ឆ្នាំ២០២៣។
ពហុកីឡដ្ឋានជាតិសិង្ហបុរីត្រូវបានជ្រើសរើសជាកន្លែងប្រកួត ហើយការប្រកួតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 21 ដល់ថ្ងៃទី 29 ខែមីនា។ សមាគមកីឡាបាល់ទាត់សិង្ហបុរី (FAS) ទទូចថាអ្នកទស្សនាអាចត្រូវបានអនុញ្ញាតឱ្យចូលកីឡដ្ឋាន ប៉ុន្តែវាមិនច្បាស់ថាតើនីតិវិធីប្រតិបត្តិការស្តង់ដារ (SOP) ក្នុងអំឡុងពេល AFF Suzuki Cup ត្រូវយកមកប្រើក្នុងកម្មវិធីនេះ ឬក៏មានវិធានការផ្សេងទៀតនោះទេ។
ក្នុថសេចក្ដីថ្លែងការមួយរបស់ FAS ៖“ការប្រកួតទាំងបីនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ ហើយនៅពេលក្រោយយើងនឹងប្រកាសអំពីកាលវិភាគ សំបុត្រ និង SOP ទាក់ទងនឹងក្រុម និងអ្នកគាំទ្រ”។
ម៉ាឡេស៊ីត្រូវប្រកួតជាមួយសិង្ហបុរីនៅថ្ងៃទី 26 ខែមីនា ហើយសកម្មភាពនេះនឹងក្លាយជាការប្រកួតដំបូងរវាងក្រុមទាំងពីរចាប់តាំងពីជួបគ្នាក្នុងពានរង្វាន់ Airmarine Cup ឆ្នាំ 2019 ដែលក្រុមសិង្ហបុរីបានយកឈ្នះក្រុមជម្រើសជាតិដោយលទ្ធផល 1-0 ។ លើកចុងក្រោយដែលក្រុមទាំងពីរជួបគ្នានៅប្រទេសសិង្ហបុរីគឺកាលពីឆ្នាំ 2016 នៅកីឡដ្ឋានដូចគ្នាក្នុងការប្រកួតមិត្តភាពដែលលទ្ធផលបានបញ្ចប់ក្នុងលទ្ធផលស្មើ 0-0 ។
ការប្រកួតមិត្តភាពនេះល្អបំផុតសម្រាប់លោក Kim Pan-gon គ្រូបង្វឹកក្រុមជម្រើសជាតិក្នុងការកំណត់អត្តសញ្ញាណកីឡាករដើម្បីប្រកួតជាមួយម៉ាឡេស៊ីក្នុងវគ្គជម្រុះ។Pan-gon មានជំនួយពីលោក E.Elavarasan និង Pau Marti Vicente (ជំនួយការគ្រូបង្វឹក), Cho Junho (គ្រូបង្វឹកអ្នកចាំទី), Dr. Gokhan Kandemir (គ្រូបង្វឹកសម្បទា) និង Lim Jaehun (គ្រូបង្វឹកផ្នែកវិភាគទម្រង់លេង)។
ក្រុមជម្រើសជាតិម៉ាឡេស៊ីស្ថិតពូល E រួមជាមួយក្រុមបារ៉ែន តួកមេនីស្ថាន និងបង់ក្លាដែស។ សិង្ហបុរីជាប់ក្នុងពូល F ជាមួយកៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន និងមីយ៉ាន់ម៉ា ខណៈហ្វីលីពីនជាប់ពូល B ជាមួយប៉ាឡេស្ទីន យេម៉ែន និងម៉ុងហ្គោលី។ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានប្រកាសកាលពីពេលថ្មីៗនេះថា ពួកគេបានជ្រើសរើសប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតជម្រុះ Asian Cup ឆ្នាំ 2023។
AFC បានបញ្ជាក់ពីមុនថា ការប្រកួតជម្រុះ Asian Cup ឆ្នាំ 2023 ទាំងអស់នឹងត្រូវធ្វើឡើងនៅទឹកដីកណ្តាល ហើយការប្រកួតទាំងអស់នឹងអនុវត្តតាមទម្រង់ជួបគ្នាតែមួយផង។ ចំណាត់ការនេះត្រូវបានធ្វើឡើងបន្ទាប់ពីបានគិតគូរពីកត្តា ក៏ដូចជាបញ្ហាប្រឈមដែលបង្កឡើងដោយជំងឺរាតត្បាត COVID-19។