សេណេហ្គាល់ចង់ស្វែងរកគ្រូពេទ្យវេទមន្តបុរាណព្យាបាលរបួស Sadio Mane ជាបន្ទាន់។ ខ្សែប្រយុទ្ធ Bayern Munich រូបនេះបានរងរបួសមុនការប្រកួត World Cup ចាប់ផ្តើម។
របួសរបស់គាត់ត្រូវបានគេរាយការណ៍ថាតម្រូវឱ្យគាត់ត្រូវសម្រាកយ៉ាងហោចណាស់ 4 សប្តាហ៍ឬមួយខែ។ អគ្គលេខាធិការ FIFA មកពីប្រទេសសេណេហ្គាល់ អ្នកស្រី Fatma Samoura បាននិយាយបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយ Europe 1។ នាងបាននិយាយថា ពួកគេនឹងធ្វើគ្រប់យ៉ាងតាមតែអាចធ្វើបាន ដើម្បីធានាថា Sadio Mane លេងក្នុង World Cup ឆ្នាំ 2022 ។
វាមិនមែនជារឿងចម្លែកទេសម្រាប់ជនជាតិអាហ្វ្រិក ខណៈពួកគេនៅតែមានជំនឿយ៉ាងមុតមាំលើគ្រូធ្មប់ និង អ្នកចេះវេទមន្តរបស់ពួកគេ។ កាលពីប៉ុន្មានខែមុន Paul Pogba ដែលមានឈាមអាហ្រ្វិកបានសារភាពថា គាត់បានចំណាយប្រាក់រាប់លានដុល្លារជួលគ្រូធ្មប់ម្នាក់ដើម្បីការពារគាត់ពីរបួស។
ជាមួយនឹងវិធីសាស្រ្តនៃការព្យាបាលបែបទំនើប បានផ្តល់រយៈពេលនៃការជាសះស្បើយរបស់ Mane រួចហើយគឺប្រហែល 4 សប្តាហ៍ តែទីបំផុត Fatma បាននិយាយថាឥឡូវនេះពួកគេកំពុងស្វែងរកវិធីផ្សេងទៀតដើម្បីស្វែងរកគ្រូធ្មប់ដែលពូកែ ដែលអាចបន្ថយការឈឺចាប់របស់ Mane បាន។
ក្នុងការប្រកួតលើកមុនជាមួយ Werder Bremen កីឡាករវ័យ៣០ឆ្នាំលេងបានតែ២០នាទីប៉ុណ្ណោះ។ បន្ទាប់មកគាត់បានអង្គុយលើវាលស្មៅដោយនិយាយថាជើងគាត់ឈឺ។ Fatma Samoura បាននិយាយថា៖ “វាជាដំណឹងដ៏ធំ និងសោកសៅណាស់” ។
អ្នកស្រីបានបន្ថែមថា៖ «យើងនឹងប្រើគ្រូពេទ្យរបស់យើងដើម្បីព្យាបាលគាត់»។ នៅពេលសួរថាតើគាត់មានទំនុកចិត្តថាវិធីសាស្ត្រនេះអាចជួយបានឬអត់នោះ Samoura បាននិយាយថា៖ “ខ្ញុំមិនដឹងទេ ប៉ុន្តែនៅពេលនេះយើងនឹងប្រឹងប្រែងឱ្យអស់លទ្ធភាព» ។
“យើងកំពុងសង្ឃឹមសម្រាប់អព្ភូតហេតុមួយ គាត់គួរតែនៅទីនោះ” ។
ទោះបីជាអញ្ចឹងក៏ដោយុ អ្នកចាត់ការក្រុមជម្រើសជាតិសេណេហ្គាល់ Alliou Cisse បានបញ្ចូលឈ្មោះ Sadio Mane ក្នុងក្រុមរបស់គាត់។ Cisse បានត្រៀមខ្លួនរួចជាស្រេចក្នុងការនាំយក Mane ជាប្រធានក្រុម ហើយប្រសិនបើអាចធ្វើទៅបានគាត់នឹងអាចបានក្នុងការប្រកួតទី៣ ប្រសិនបើកីឡាករអាចជាសះស្បើយលឿនជាងការរំពឹងទុកដំបូង។