ads
ads
Sadio Mane គឺជាអ្នកឈ្នះពានរង្វាន់ Socrates ដំបូងគេ
១៨-តុលា-២០២២

កីឡាករជម្រើសជាតិសេណេហ្គាល់ និងតារាឆ្នើមរបស់ក្លិប Bayern Munich បានឈ្នះពានរង្វាន់ Socrates ដំបូងគេ ក្នុងពិធីប្រគល់ពានរង្វាន់ Ballon d’Or ដែលធ្វើឡើងកាលពីយប់ថ្ងៃចន្ទ នៅសាលមហោស្រព du Chatelet ទីក្រុងប៉ារីស។ រង្វាន់នេះត្រូវបានដាក់ឈ្មោះតាមរូបតំណាងកីឡាករបាល់ទាត់ប្រេស៊ីល សូក្រាត ដែលជាសហស្ថាបនិកចលនាប្រជាធិបតេយ្យ Corinthians ប្រឆាំងនឹងរដ្ឋាភិបាលយោធា ដែលធ្លាប់កាន់អំណាចក្នុងទសវត្សរ៍ឆ្នាំ១៩៨០ នៅប្រទេសប្រេស៊ីល។

Socrates Award: Ballon d'Or add humanitarian award to official prize list - Check out

អ្វីដែលធ្វើឲ្យ Mane ឈ្នះពានរង្វាន់នេះ?
ទោះបីជាមានកាលវិភាគដ៏មមាញឹករបស់គាត់នៅលើទីលានប្រកួតក៏ដោយ កីឡាករឆ្នើមប្រចាំទ្វីបអាហ្រ្វិក ដែលកំពុងល្បីល្បាញជាមួយការផ្សារភ្ជាប់នឹងជិវិតរបស់នៅ ជាពិសេសនៅប្រទេសសេណេហ្គាល់។ Mane បានសាងសង់មន្ទីរពេទ្យសាធារណៈ ផ្តល់មូលនិធិដល់សាលារៀន និងគ្រួសារនៅក្នុងភូមិ Bambali ដែលជាស្រុកកំណើតរបស់គាត់កាលពីឆ្នាំមុន ហើយក៏បានបរិច្ចាគទៅគណៈកម្មាធិការជាតិសេណេហ្គាល់ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការរាតត្បាតកូវីដ១៩។

Liverpool superstar spent nearly €780,000 in incredible gesture to transform his village into a town

«ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់​ ដែល​បាន​មក​ជា​ភ្ញៀវ​នៅ​យប់​នេះ ពេលខ្លះ​ខ្ញុំ​អៀន​បន្តិច ប៉ុន្តែ​ខ្ញុំ​ពិត​ជា​រីក​រាយ​ក្នុង​ការ​ធ្វើ​អ្វី ​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​សម្រាប់​ប្រជាជន​របស់​ខ្ញុំ​ ដើម្បី​ធ្វើ​ឱ្យ​អ្វីៗ​កាន់​តែ​ប្រសើរ» នេះជាសម្តីរបស់កីឡាករ Mane បន្ទាប់ពីទទួលពានរង្វាន់។

ads
ads