ads
ads
គ្រូបង្វឹកកម្ពុជាពេញ​ចិត្តស្ដូកលើលទ្ធផលឈ្នះឡាវតែអន់​ចិត្ត​រឿង​មួយ​នេះខ្លាំង
០៩-ឧសភា-២០២២

គ្រូ​បង្វឹកជម្រើស​ជាតិកម្ពុជាលោក Ryu Hirose ពិត​ជា​ពេញ​ចិត្ត​នឹង​លទ្ធផល​ដែល​ជម្រើស​ជាតិកម្ពុជាយក​ឈ្នះក្រុមជម្រើសជាតិ U23 ឡាវណាស់។

ក្នុងសន្និសីទកាសែតក្រោយ​ការ​ប្រកួត​ គាត់បាននិយាយថា៖ «ពួកយើងមានទម្រង់លេងល្អណាស់។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់។ យើងក៏ភ្ញាក់ផ្អើលបន្តិចដែរ នៅពេលដែលយើងឈ្នះធំៗបែបនេះ។ កីឡាករក៏បានបង្ហាញពីបំណងប្រាថ្នារបស់​ពួក​គេ​និង​គោលបំណងរបស់​ពួក​យើង។ ខ្ញុំសង្ឃឹមថាពួកគេនឹងចាប់យកឱកាសដើម្បីឈ្នះ ដើម្បី​ឡើង​ទៅវគ្គផ្តាច់ព្រ័ត្រ។”

ក្រៅ​ពី​នេះ គ្រូ​បង្វឹក Hirose ក៏​បាន​ចង្អុល​បង្ហាញ​ពី​ចំណុច​ខ្សោយ​របស់ U23 កម្ពុជា​ផង​ដែរ។ លោក​ថា កីឡាករបង្កើតឱកាសច្រើនក្នុងការ​រក​គ្រាប់បាល់​ច្រើន​ដែរ​ប៉ុន្តែ​ធ្វើមិនបាន​សម្រេច ហើយ​តំបន់​ការពារ​មាន​បញ្ហាមួយចំនួន​ត្រូវដោះស្រាយ។ អ្នក​យុទ្ធសាស្ត្រ​ជប៉ុន​រូប​នេះ​បាន​និយាយបន្ទាប់​ពីការ​ប្រកួត​ថា៖

«យើងត្រូវតែពង្រឹងសមត្ថភាពបញ្ចប់ទីរបស់យើង នៅពេលដែលយើងខកខានឱកាសច្បាស់លាស់ជាច្រើនលើក។ នេះពិត​ជាមិនល្អ​ទាល់​តែ​សោះ ហើយ​វា​ក៏ដូចជាមេរៀនមួយដែរ ព្រោះនៅពេលដែលយើងជួបគូប្រកួតខ្លាំង ឱកាសនឹងកាន់តែតិច»។

ជាមួយនឹងជ័យជម្នះ 4-1 លើឡាវ កម្ពុជា U23 បានឡើងឈរលេខ២ក្នុងតារាងពូល B ជាបណ្តោះអាសន្ន។ ពួកគេមាន 3 ពិន្ទុដូចគ្នាជាមួយម៉ាឡេស៊ី ប៉ុន្តែស្ថិតក្នុងចំណាត់ថ្នាក់ខាងលើ ដោយសារមានប្រៀបបន្តិចបន្តួចនៃ​គ្រាប់បាល់ចំណេញ៕

ads
ads