ads
ads
លោក Roy Keane ថា កីឡាករលំដាប់កំពូលៗមិនចង់ទៅចូលរួមជាមួយក្លិបអង់គ្លេសមួយនេះទេ
២៥-មករា-២០២២

លោក Roy Keane ដែលជាអតីតកីឡាកររបស់ Manchester United បានលើកឡើងថា កីឡាករលំដាប់កំពូលៗមិនចង់ផ្លាស់ទៅកាន់ Tottenham ឡើយ។

ក្រោយចាញ់ Chelsea ២ទល់នឹង០ កាលពីថ្ងៃអាទិត្យកន្លងទៅ លោក Antonio Conte បានចាប់ផ្តើមញាប់ដៃញាប់ជើងក្នុងការនាំចូលកីឡាករបន្ថែមមករួមក្រុមជាក់ស្តែងដូចជា Adama Traore និង Diego Carlos សុទ្ធតែមានពាក្យចចាមអារ៉ាមក្នុងការផ្លាស់មកកាន់ Spurs។

យ៉ាងណាក្តី លោក Keane បាននិយាយថា៖”អ្វីដែលជាផលវិបាកនោះ ថា តើកីឡាករលំដាប់កំពូលរូបណាដែលចង់ផ្លាស់ទៅ Spurs? ជាពិសេស ក្នុង ខែមករា ឬ រដូវក្តៅ ប្រសិនបើ ពួកគេ មិន មានកៅអី លេងក្នុងពានរង្វាន់ Champions League។ មិនមានកីឡាករលំដាប់កំពូលណាដែលចង់ផ្លាស់ទៅកាន់ Spurs ឡើយនៅក្នុងខែមករានេះ”៕

ads
ads