សមត្ថភាពក្នុងការគ្រប់គ្រងតំបន់បម្រើកណ្តាលដោយភាពច្នៃប្រឌិត និងចក្ខុវិស័យក្នុងកម្រិតខ្ពស់បំផុត វាគឺជាជំនាញដោយឡែកមួយរបស់ខ្សែបម្រើសញ្ជាតិអាឡឺម៉ង់ Toni Kroos ។
ការពិតនេះ! ធ្វើឱ្យគាត់ក្លាយជាខ្សែបម្រើដ៏ឆ្នើមម្នាក់ក្នុងពិភពលោកក្នុងយុគបាល់ទាត់សម័យទំនើបនេះ បន្ថែមពីលើជើងឯក ឬពានរង្វាន់ផ្សេងៗដែលគាត់បានឈ្នះចាប់តាំងពីបានចូលរួមក្នុងវិស័យបាល់ទាត់អាជីព។
ទោះជាយ៉ាងណាក៏ដោយ វាពិតជាមានរឿងមួយទៀតដែលធ្វើឲ្យគាត់កាន់តែជិតស្និទ្ធក្នុងចិត្តអ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក នោះគឺភាពស្មោះត្រង់របស់ Kroos ចំពោះស្បែកជើងបាល់ Adipure 11pro ដែលផលិតដោយម៉ាកល្បីឈ្មោះ adidas នៅពេលធ្វើសកម្មភាពលើទីលាន។ មិនដូចកីឡាករបាល់ទាត់ផ្សេងទៀតដែលនឹងផ្លាស់ប្តូររសជាតិរបស់ពួកគេប្រសិនបើមានម៉ូដែលស្បែកជើងចេញថ្មី ប៉ុន្តែ Kroos នៅតែស្មោះត្រង់ចំពោះស្បែកជើងបាល់ទាត់ដែលមានពណ៌រួមបញ្ចូលគ្នានៃសខ្មៅនិង ‘លាយពណ៌ផ្ទៃមេឃ’ ចាប់តាំងពីឆ្នាំ 2013 ។ Toni Kroos ច្បាស់ជាមានហេតុផលផ្ទាល់ខ្លួនក្នុងការបន្តប្រើប្រាស់ស្បែកជើងនេះ បើទោះបីជាគេដឹងថា adidas បានចេញម៉ូដថ្មីៗជាច្រើនក៏ដោយ។ Kroos បាននិយាយនៅក្នុងភាពយន្តឯកសារពិសេសអំពីខ្លួនគាត់ថា៖
“ប្រសិនបើវាជាមធ្យោបាយផ្សេងទៀត ខ្ញុំនឹងមានអារម្មណ៍មិនស្រួល” ។
“ខ្ញុំដឹងថាមនុស្សនិយាយថាខ្ញុំឆ្កួត ប៉ុន្តែជាក់ស្តែងសម្រាប់ខ្ញុំ វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការឃើញស្បែកជើងពណ៌សនៅពេលខ្ញុំពាក់ ចូរមើលចុះ”។
“ខ្ញុំមិនដឹងថាវាជាបញ្ហាផ្លូវចិត្តមួយដែលខ្ញុំមានឬអត់ទេ ប៉ុន្តែស្បែកជើងរបស់ខ្ញុំត្រូវតែពណ៌សពេលដែលខ្ញុំលេង”។
អតីតមិត្តរួមក្រុមរបស់គាត់នៅក្លឹប Real Madrid កីឡាករ Gareth Bale ក៏បានបង្ហាញផងដែរថា Kroos មានស្បែកជើងពណ៌សពី 3 ទៅ 4 គូហើយគាត់ផ្ទាល់បានសម្អាតស្បែកជើងរបស់គាត់ដោយខ្លួនឯងដោយមិនរំពឹងថានឹងមាន Kitman ជួយសម្អត់ឱ្យនោះទេ។
“យើងមានអារម្មណ៍ថាគាត់មិនទុកចិត្ត kitman របស់ក្លិបយើងក្នុងការសម្អាតស្បែកជើងរបស់គាត់។ ដូច្នេះ គាត់នឹងសម្អាតស្បែកជើងរបស់គាត់ជានិច្ច ដើម្បីឱ្យប្រាកដថាវាស្អាត និងល្អឥតខ្ចោះ»។
ក្នុងពេលជាមួយគ្នានេះ វាក៏បានផ្ទុះឡើងផងដែរ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ European Champions League (UCL) ឆ្នាំ 2021/22 ទល់នឹង Liverpool កាលពីខែឧសភាឆ្នាំមុន នៅពេលដែលស្បែកជើង Adipure 11pro ដែល Kroos ប្រើគឺស្ថិតក្នុងស្ថានភាពអាក្រក់(ចាស់ យារ និងទក់សាច់)រួចទៅហើយ។
យោងតាមប្រភពនៃទំព័រហ្វេសប៊ុកពីប្រទេសថៃ Understuds ដែលផ្តោតលើការជ្រើសរើសស្បែកជើងបាល់ទាត់ក្នុងចំណោមកីឡាករបាល់ទាត់ពិភពលោក Kroos ពិតជាទទួលបានស្បែកជើងថ្មីពី adidas ជាមួយនឹង “ព័ត៌មានលម្អិតនៃការប្រកួត” នៃការប្រកួតចុងក្រោយដែលសរសេរនៅលើស្បែកជើង។ ទោះជាយ៉ាងណាក៏ដោយ ប្រហែលជាដោយសារតែកត្តាផាសុកភាព (ពាក់អាចាស់ស្រួលជាង) កីឡាករវ័យ 32 ឆ្នាំរូបនេះនៅតែជ្រើសរើសពាក់ ‘អាវុធ’ ចាស់របស់គាត់ក្នុងអំឡុងពេលសកម្មភាពនៅឯកីឡដ្ឋាន Stade De France ទីក្រុងប៉ារីស។
កាន់តែផ្អែមល្ហែមជាងនេះទៅទៀតនោះ វាគឺជាជើងឯក UCL លើកទីបួនដែលគាត់ឈ្នះជាមួយ Real Madrid ដោយប្រើស្បែកជើងបាល់ទាត់ដូចគ្នា។ ស្បែកជើងដែលមានអត្ថន័យមួយនេះ គេមិនឃើញ Kroos ពាក់ទៀតទេ ហើយគាត់ហាក់ដូចជាបានប្រើស្បែកជើងថ្មី ប៉ុន្តែនៅតែមានម៉ូដែលដូចគ្នាក្នុងអំឡុងពេលការប្រកួត Super Cup ទល់នឹង Eintracht Frakfurt និង La Liga លើកដំបូងទល់នឹង Almeria កាលពីយប់មិញ។ ច្បាស់ស្បែកជើងងាចាស់ខ្លាំងរបស់គាត់ពាក់លែងកើត ហើយពាក់អាថ្មីតែម៉ូតដដែល។ សួរថាអាចាស់នុះបោះចោលទេ? ទេ! វាពិតជាមានតម្លៃសម្រាប់គាត់។
ទោះបីជាវាគ្រាន់តែជាការជ្រើសរើសស្បែកជើងបាល់ទាត់មួយគូក៏ដោយ វាច្បាស់ណាស់ក្នុងការប្រាប់អំពី ‘រឿងស្នេហាស្មោះស្ម័គ្រ’ តែមួយគត់របស់ Toni Kroos ចំពោះស្បែកជើងបាល់ទាត់ដែលគាត់ចូលចិត្ត។