នេះមានន័យថា Frenkie de Jong ខិតទៅជិតរកឃើញច្រកចេញពីFC Barcelona ហើយ។ យោងតាមលោក Achraf Ben Ayad ទំនាក់ទំនងរវាងក្លឹប Barcelona និងភ្នាក់ងាររបស់ Frenkie de Jong មិនល្អនោះទេ។
វាមិនច្បាស់ថាអ្វីទៅជាមូឡហេតុនាំឱ្យមានរឿងនេះកើតឡើង ប៉ុន្តែមានរបាយការណ៍រួចហើយថា Barca មិនសប្បាយចិត្តនឹងភ្នាក់ងារលោក Frenkie Ali Dursun ។ គាត់បានបន្តព្រងើយកន្តើយជាមួយក្លឹប ខណៈដែលក្លឹប Catalans មួយនេះចង់អង្គុយពិភាក្សាអំពីអនាគតរបស់ខ្សែបម្រើ។
ចំណែកខាង De Jong ក៏មានហេតុផលមិនសប្បាយចិត្តដែរ។ បើទោះបីជាកីឡាករវ័យ 25 ឆ្នាំរូបនេះមានបំណងចង់បន្តនៅ Camp Nou ក៏ដោយក៏ Barca កំពុងតែសម្លឹងរកការលក់គាត់ ស្របពេលដែលជំពាក់ប្រាក់គាត់ច្រើន និងផ្តល់ការកាត់ប្រាក់ឈ្នួលជាជម្រើសតែមួយគត់ឱ្យគាត់នៅ។
ប្រភព៖ Achraf Ben Ayad