លោក Ralf Rangnick ដែលជាអ្នកចាត់ការក្រុម Manchester United បានលើកឡើងថា អ្នកចាំទី Dean Henderson បានបញ្ជាក់ប្រាប់ក្លិបអំពីការចង់ចាកចេញពីកីឡដ្ឋាន Old Trafford។
កីឡាករវ័យ២៤ឆ្នាំខាងលើ បានវិលត្រឡប់មកកាន់ Man Utd វិញកាលពីឆ្នាំ២០២០ ក្រោយចំណាយពេលពីរឆ្នាំខ្ចីជើងទៅកាន់ Sheffield United ហើយ កាលពីរដូវកាលមុន រូបគេក៏ទទួលបានឱកាសបង្ហាញខ្លួនជារឿយផងដែរ។ យ៉ាងណាក្តី នៅក្នុងរដូវកាលនេះ រូបគេមិនទាន់បានបង្ហាញខ្លួនសូម្បីតែមួយប្រកួតនៅឡើយនៅក្នុងក្របខណ្ឌ Premier League ខណៈ David De Gea ជា អ្នកបង្ហាញខ្លួនគ្រប់ការប្រកួត។
លោក Rangnick បាននិយាយថា៖
«កាលពី ២-៣ សប្តាហ៍មុនគាត់បានសួរខ្ញុំ អំពីលទ្ធភាពនៃការចាកចេញ ប៉ុន្តែ ខ្ញុំបានប្រាប់គាត់ ថា ខ្ញុំចង់ឱ្យគាត់ស្នាក់នៅជាមួយក្រុមរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះសិន។ យើង សប្បាយ ចិត្ត ខ្លាំង ណាស់ ជាមួយ នឹង អ្នក ចាំ ទី របស់ យើង ប៉ុន្តែ ប្រសិន បើ វា អាស្រ័យ លើ ខ្ញុំ ខ្ញុំ មិន ចង់ ឲ្យ គាត់ ចាក ចេញ ឡើយ»៕
ប្រភព៖ Metro