លោក Ralf Rangnick ដែលជាអ្នកចាត់ការទូទៅរបស់ Manchester United បានទម្លាយពីមូលហេតុដែលការប្រកួតទល់នឹង Aston Villa កាលពីយប់មិញគ្មានវត្តមានរបស់ Cristiano Ronaldo, Jadon Sacho និង Phil Jones។
កាលពីយប់មិញនេះ Man Utd បានកក់កៅអីឡើងទៅកាន់ជុំទី៤នៃពានរង្វាន់ FA Cup បន្ទាប់ពីក្រុមបានយកឈ្នះ Aston Villa ក្នុងលទ្ធផល ១ទល់នឹង០ តាមរយៈការស៊ុតបញ្ចូលទីរបស់ Scott McTominay។
លោក Rangnick បាននិយាយថា៖”ខ្ញុំនឹងមិននិយាយថា Ronaldo, Sancho និង Jones រងរបួសទេ ប៉ុន្តែពួកគេមានបញ្ហាសាច់ដុំ។ ខ្ញុំបាននិយាយជាមួយ Ronaldo កាលពីម្សិលមិញមុនពេលហ្វឹកហាត់ ហើយ គាត់បាននិយាយថាគាត់មានបញ្ហាមួយចំនួនសម្រាប់ពីរបីថ្ងៃចុងក្រោយនេះ។ យើងក៏បានសម្រេចចិត្តថា នឹងមិនធ្វើការប្រថុយប្រថានដាក់ឲ្យគាត់លេងក្នុងការប្រកួតដែលអាចនឹងឈានដល់១២០នាទីឡើយ។ សម្រាប់ Jones មានបញ្ហាត្រង់កំភួនជើងបន្តិចបន្តួច រីឯ Sancho គាត់មានបញ្ហាសរសៃពួរទាំងសងខាង”៕