ads
ads
អតីតគ្រូបង្វឹក Man Utd ម្នាក់ណែនាំឱ្យ​ទិញកីឡាករ៣​នាក់​នេះ​តែគ្មានបានម្នាក់​ហើយហួសចិត្ត​រឿងចង់ទិញ Marko Arnatovic
០៣-កញ្ញា-២០២២

កាសែតជិតស្និទជាមួយ Manchester United ពោលគឺ Mancester Evening News អះអាងថា អតីតអ្នកចាត់ការទូទៅរបស់ក្លិប លោក Ralf Rangnick មានការស្រឡាំងកាំងជាមួយនឹងវិធីសាស្រ្តរបស់ក្លឹបចំពោះអាជីវកម្មទិញដូរកីឡាកររដូវក្តៅរបស់ពួកគេ។

Ralf Rangnick 'astonished' with Man United's summer transfer business

អ្នកចាត់ការទូទៅក្រុមជម្រើសជាតិអូទ្រីស មានអារម្មណ៍ថារឿង​រ៉ាវជាប់ទាក់ទង​លើការផ្ទេរកីឡាករ Marko Arnatovic គឺជាការច្នៃប្រឌិតប្រព័ន្ធផ្សព្វផ្សាយ និងរឿងកំប្លែងមួយ ហើយបើក្លិបពិត​ជា​ចង់​បាន​មែន​នោះ មិនថា​ត្រូវ​និយាយយ៉ាងម៉េច​នោះទេ។

គាត់​មិន​បាន​ចាប់អារម្មណ៍​នឹង​ការ​មក​ដល់​របស់​កីឡាករទាំងអស់នៅ​រដូវក្តៅ​នេះទេ ហើយក្លិប​ក៏​គ្មានបានទិញជោគជ័យ​កីឡាករ​ណា​ម្នាក់​ដែល​គាត់​បាន​ណែនាំ​នោះដែរ។

SC Freiburg vs RB Leipzig prediction, 21 May 2022 - odds & betting tips on DFB Pokal Final - Takebet Uganda

Ralf បានណែនាំ Man Utd ឱ្យទិញខ្សែការពារក្លិប RB Leipzig កីឡាករ Josko Gvardiol ថាជាជម្រើស “ត្រូវតែទិញ” ហើយក៏បានណែនាំផងដែរនូវការផ្ទេរយក Christopher Nkunku និង Konrad Laimer ។ បច្ចុប្បន្ន​កីឡាករទាំងបីនាក់នេះបន្តលេង​នៅក្លិប​អាល្លឺម៉ង់មួយនេះដដែល ហើយ Christopher Nkunku បន្ត​កុងត្រាបន្ថែមជាមួយក្លិប។

Erik ten Hag ត្រូវបានអនុញ្ញាតឱ្យចុះហត្ថលេខាលើកីឡាករចំនួន 6 នាក់នៅរដូវក្តៅដោយក្រុមប្រឹក្សាភិបាល ដែលនៅតែខ្វះកីឡាករថ្មីទាំង 10 ដែលបានណែនាំដោយ Rangnick ។

ប្រភព៖ MEN

ads
ads