យោងតាមរបាយការណ៍ផ្តាច់មុខដោយ The Telegraph អាជ្ញាធរវិនិយោគ Qatar គ្រោងនឹងដាក់សំណើដេញថ្លៃទិញ Manchester United ‘ទាំងស្រុង’ និងមិនមែនជាផ្នែកនៃសម្ព័ន្ធមួយ(មិនទិញជាភាគរយ)។
ប្សិនបើពួកគេចង់ធ្វើការដេញថ្លៃតាមរយៈក្រុមហ៊ុននឹងមានន័យថា កាតា ទទួលបានភាគហ៊ុនត្រឹមតែមួយភាគរយប៉ុណ្ណោះនៅក្នុងក្លឹប ពីព្រោះបច្ចុប្បន្ន Man Utd មានភាគហ៊ុនច្រើនកាន់កាប់តែ ក្រុមត្រកូល Glazer មានច្រើនជាងគេ។ ទោះជាយ៉ាងណាក៏ដោយ The Telegraph យល់ថា QIA ដែលជាមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យដល់ទៅ $450 ពាន់លានដុល្លារ ឥឡូវនេះកំពុងស្វែងរកការដេញថ្លៃទោលផ្ដាច់មុខ។
សំណើមួយត្រូវបានគេរំពឹងថានឹងមកដល់មុនថ្ងៃផុតកំណត់នៅថ្ងៃទី 17 ខែកុម្ភៈ ដែលជាសំណើមួយមួយដែល Glazers មិនអាចបដិសេធបាន។ ច្បាប់របស់ UEFA មិនអនុញ្ញាតឱ្យអង្គភាពមួយកាន់កាប់ក្លឹបពីរទេ មានន័យថា វានៅតែត្រូវមើលពីរបៀបដែលពួកគេគ្រប់គ្រងក្លឹប Paris Saint-Germain ផងនិង United ផង។
Emir of Qatar, Tamim bin Hamad Al Thani, ជាម្ចាស់ក្លឹប Paris Saint-Germain តាំងពីឆ្នាំ 2011។ គាត់ត្រូវបានគេរំពឹងថានឹងក្លាយជាផ្នែកមួយនៃក្រុមដែលអាចមានសក្តានុពលជាម្ចាស់ក្លឹបនេះ។ គេមើលឃើញថាប្រសិនបើភាគីកាតាមិនបានជោគជ័យក្នុងការកាន់កាប់ក្លិប Man Utd ដោយសារតែមាន PSG ក្នុងដៃហើយនោះ បិសាចក្រហមក៏មានការចាប់អារម្មណ៍ពីមហាសេដ្ឋីអង់គ្លេស Sir Jim Ratcliffe ក៏ដូចជាលោក Elon Musk ផងដែរ។
ប្រភព៖ The Telegraph