ads
PSSI ទម្លាយ​មូលហេតុ​ដែលចែកផ្លូវគ្នាជាមួយនឹងលោក Shin Tae Yong
០៧-មករា-២០២៥

នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ សហព័ន្ធកីទ្បាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) បានធ្វើការប្រកាសអំពីចែកផ្លូវគ្នាជាមួយនឹងគ្រូបង្វឹករបស់ក្រុមជម្រើសជាតិ លោក Shin Tae Yong បន្ទាប់ពីដឹកនាំក្រុមធ្លាក់ចេញពីវគ្គចែកពូល B នៃពានរង្វាន់ ASEAN Cup ឆ្នាំ ២០២៤ កន្លងទៅ។ ក្រោយពីប្រកាសចែកផ្លូវគ្នាជាមួយនឹងគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងវ័យ ៥៤ ឆ្នាំរូបនេះ សហព័ន្ធកីទ្បាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) ក៏បានតែងតាំងលោក Patrick Kluivert ជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិវិញ។

យ៉ាងណា PSSI បានទម្លាយ​មូលហេតុ​ដែលចែកផ្លូវគ្នាជាមួយនឹងលោក Shin Tae Yong ថា៖ លោក Erik Thohir ក៏បានបង្ហាញពីចេតនារបស់លោកក្នុងការបណ្តេញ Shin Tae Yon ចេញពីតំណែងផងដែរ បន្ទាប់ពីចប់ការប្រកួតជម្រុះ World Cup ឆ្នាំ២០២៦ ប្រចាំតំបន់អាស៊ី ជុំទី៣ ដែលបានចាញ់ ក្រុមជម្រើសជាតិចិន ១-២ កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៤ មកម្ល៉េះ ប៉ុន្តែនៅពេលនោះ មិនមែនជាពេលវេលាត្រឹមត្រូវ និងសបស្របនោះទេ។

លោក Erik Thohir បានទុក​ថា​បើបណ្ដេញលោក Shin Tae Yon នៅពេលនោះ វាអាចប៉ះពាល់ដល់ក្រុមទាំងមូល ដោយសារតែរយៈពេលនៃ FIFA Day គឺខ្លីពេករហូតដល់លោក Shin Tae Yong ដឹកនាំក្រុមប្រមូលបាន ៣ពិន្ទុពី ២ប្រកួត (ឈ្នះ១ចាញ់ ១) ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ ដែលជាកម្មវិធីចុងក្រោយសម្រាប់វគ្គជម្រុះ World Cup។

ជាមួយគ្នានោះ លោក Eric Thohir ក៏​បាន​បង្ហើប​ប្រាប់ផងដែរ​ដែរថា លោកក៏បានស្វែងរកគ្រូបង្វឹកថ្មី​តាំងពីខែវិច្ឆិកាឆ្នាំមុនមកម្ល៉េះ មុនពេលលោក Patrick Kluivert អតីតខ្សែប្រយុទ្ធ Barcelona និងជម្រើសជាតិហូឡង់ នឹងមកទទួលដឹកនាំក្រុមជម្រើសជាតិដែលនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ១២ ខែមករានេះ៕

ប្រភព៖ Ballthai

ads