ads
ads
Chelsea កំពុងដាក់សំណើទៅ PSG ដើម្បីទិញយកកីឡាកររូបនេះ
១៤-កក្កដា-២០២២

ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា បានដាក់សំណើ និង បើកកិច្ចចរចារជាមួយ Paris Saint Germain ជុំវិញលទ្ធភាពក្នុងការនាំយកខ្សែការពារ Presnel Kimpembe មករួមក្រុមសម្រាប់ទីផ្សារដោះដូរកីឡាករររដូវក្តៅនេះ។

នាពេលថ្មីៗនេះ Chelsea ទើបតែបាត់បង់ខ្សែការពារកណ្តាលឆ្នើមៗពីររូបដែលរួមមាន Antonio Rudiger និង Andreas Christensen ដែលពួកគេសុទ្ធតែបានចាកចេញពីក្លិបដោយគ្មានតម្លៃខ្លួន ដូច្នេះក្រុមតោខៀវត្រូវតែព្យាយាមស្វះស្វែងរកខ្សែការពារថ្មីពីររូបបន្ថែមទៀតដើម្បីជំនួសតំណែងរបស់ពួកគេទាំងពីរ ខណៈ ក្លិបទើបតែនឹងទិញបាន ខ្សែការពារ Kalidou Koulibaly របស់ Napoli ដោយរង់ចាំតែការប្រកាសផ្លូវការប៉ុណ្ណោះ។

ក្រៅពី Koulibaly បើយោងតាមការចុះផ្សាយរបស់កាសែតកីឡា The Athletic បានលើកឡើងថា ប្រធានក្លិប Chelsea ផ្ទាល់លោក Todd Boehly បានតែកំពុងចរចារជាមួយ PSG ក្នុងការចង់បាន Kimpembe មករួមក្រុម ខណៈ PSG ត្រូវការតម្លៃខ្លួន ៤២លានផោន (ឬប្រមាណ ៤៩លានដុល្លារ) ដាច់តែម្តងទើបក្លិបយល់ព្រមលក់៕

ads
ads