ក្រុមជើងឯកលីគកំពូលកម្ពុជា ភ្នំពេញក្រោនស្ថិតក្នុង Pot 3 នៃការត្រៀមចាប់ឆ្នោតជ្រើសរើសពូលពានរង្វាន់ AFC Cup 2020 វគ្គជម្រុះក្នុងពូលតំបន់អាស៊ាន( ASEAN ZONE) ខណៈដែលការចាប់ឆ្នោតនឹងខិតជិតមកដល់ក្នុងពេលឆាប់ៗនេះ។
តាមការបញ្ជាក់ពីប្រភព ភ្នំពេញក្រោននឹងឈរក្នុង Pot 3 ជាមួយ Kedah Darul Aman(ម៉ាឡេស៊ី), Tampines Rovers (សិង្ហបុរី)។
Pot 1 មាន Kaya Iloilo (ហ្វីលីពីន) Viettel (វៀតណាម) Kuala Lumpur City (ម៉ាឡេស៊ី)
Pot 2 Hougang United )សិង្ហបុរី) Shan/Ayeyawady (មីយ៉ាន់ម៉ា) Bali United (ឥណ្ឌូនេស៊ី) ហើយដោយឡែក
Pot 4 គឺក្រុម Hantharwady United (មីយ៉ាន់ម៉ា) PSM Makassar (ឥណ្ឌូនេស៊ី) និងក្រុមមួយទៀតឡើងពីវគ្គជម្រុះ Playoff រវាង វិសាខារបស់កម្ពុជា និង ក្រុម Young Elephants របស់ឡាវ។
នេះមានន័យថាភ្នំពេញក្រោនអាច(ករណីអាច)ជួបក្រុមខ្លាំងៗដូចជា Viettel (វៀតណាម) Bali United (ឥណ្ឌូនេស៊ី) ឬក៏ PSM Makassar (ឥណ្ឌូនេស៊ី)មួយទៀត។ បញ្ជាក់ថា ក្រោនមិនអាចជួបក្រុមទាំងអស់មកពី Pot 3ជាមួយគ្នា និងក្រុមវិសាខាដែលជាក្រុមមកពីប្រទេសតែមួយ(បើអាចឈ្នះវគ្គជម្រុះ Playoff)។
កាលវិភាគការប្រកួតនឹងចាប់ផ្ដើមសម្រាប់វគ្គជម្រុះ Playoff មិនទាន់ច្បាស់ផ្លូវការនៅឡើយទេ ខណៈការប្រកួតវគ្គជម្រុះក្នុងពូល នឹងលេងចាប់ពីថ្ងៃទី ២៤ដល់ ៣០ ខែមិថុនាឆ្នាំ២០២២ឬអាវមានការផ្លាស់ប្ដូរជាក់ស្ដែង។