ads
ads
ភ្នំពេញក្រោន​ឈ្នះពាន Cambodian Premier League 2022
០៣-ធ្នូ-២០២២

ក្រុមបាល់ទាត់​ភ្នំពេញក្រោន​បានឈ្នះបាន​រង្វាន់ Cambodian Premier League រដូវ​កាល​២០២២ បន្ទាប់​ពី​យក​ឈ្នះក្រុម​បឹង​កេត​៥ទល់០​ក្នុងសប្ដាហ៍​ចុងក្រោយ ដែលទើប​តែ​ចប់​មុននេះបន្តិច។

៥គ្រាប់​របស់ក្រុមការពារ​តំណែងជើងឯកបាន​សម្រេច​មួយនេះ រក​បាន​ដោយ​កីឡាករ Yudai Ogawa នាទី១៦ Fareet Sadat ២គ្រាប់ម្នាក់ឯង​នៅនាទី ១៨ និង ៦៥ លឹម ពិសុទ្ធ​នាទី៣២ និង​ចុងក្រោយ​ស៊ុត​ដោយ Valerii នៅនាទី៨៥។ លទ្ធផល​នេះ ភ្នំពេញក្រោន​លើក​ពាន​យ៉ាង​រំភើយតែម្ដង។

May be an image of one or more people, people standing and text

ចំណែកក្រុម​ព្រះខ័នរាជស្វាយរៀង​និង​វិសាខា ទោះបី​ជាក្រុម​ត្រូវ​ប្រជែង​ពាន​ដូចគ្នាក៏ដោយ ក៏​ពួក​គេ​អស់​ឱកាស​ហើយ​ដោយ​សារ​តែភ្នំពេញក្រោនឈ្នះ​បឹង​កេត។ ជំនួប​ក្រុមទាំងពី​បញ្ចប់​ដោយ​លទ្ធផល​ដោយ​វិសាខាយក​ឈ្នះក្រុមម្ចាស់​ផ្ទះ០ទល់១នៅ​ឯកីឡដ្ឋានខេត្តស្វាយរៀង។

ads
ads