ads
ads
Pep Guardiola ក្រោយចាញ់ Manchester Derby៖ ‘Man United ត្រលប់មកវិញហើយ’
១៥-មករា-២០២៣

លោក Pep Guardiola បានពន្យល់នៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតរបស់គាត់ថា៖ «ខ្ញុំចង់ឱ្យក្រុមរបស់ខ្ញុំលេងគ្រប់ការប្រកួតតាមរបៀបដែលយើងលេងនៅថ្ងៃនេះ(ម្សិលមិញ)។

«នេះគឺជាអ្វីដែលខ្ញុំចង់បាន។ បន្ទាប់ពីមួយរយៈទៀត យើងមិនអាចឈ្នះគ្រប់ពេលនោះទេ Manchester City មិនអាចយកឈ្នះពួកគេ [Manchester United] បានទេ។ ពួកគេល្អណាស់”។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានបន្ថែមថា៖ «ពេលនេះ United បានត្រលប់មកវិញហើយ បន្ទាប់ពីអស់ជាច្រើនឆ្នាំ នោះជាការពិត។ អ្នកចង់ឈ្នះ ប៉ុន្តែសម្រាប់របៀបដែលយើងលេង អ្នកត្រូវតែខកចិត្ត»។

ទោះបីជា Jack Grealish បានបើកការស៊ុតបញ្ចូលទីសម្រាប់ Man City ក៏ដោយ ក៏ខ្សែការពាររបស់ United បានស្ថិតក្នុងទម្រង់លេងដល់កំពូលនៃការប្រកួតបន្ទាប់​ពីបិទ Erling Haaland នៅស្ងៀមគ្មាន​បាល់លេង។

គ្រាប់បាល់ចុងម៉ោងរបស់ Bruno Fernandes និង Marcus Rashford គឺគ្រប់គ្រាន់សម្រាប់ក្រុមបិសាចក្រហម Man Utd ផ្តួលអ្នកជិតខាងរបស់ពួកគេនៅ Old Trafford ។ ឥឡូវនេះ បិសាចក្រហម នៅសល់តែ១ពិន្ទុប៉ុណ្ណោះ តាមពីក្រោយ Man City ក្នុងតារាង Premier League។

ប្រភព៖ talkSPORT

ads
ads