គ្រូបង្វឹក Manchester City លោក Pep Guardiola បាននិយាយថា Manchester United និង Newcastle គឺជាគូប្រជែងដណ្តើមពាន Premier League ។
នៅពេលអ្នកកាសែតបានសួរថាតើគាត់ចាត់ទុកភាគីទាំងពីរថាជាគូប្រជែងដណ្តើមពានដ៏ខ្លាំក្លាឬយ៉ាងណានោះ លោក Guardiola បានប្រាប់សន្និសីទសារព័ត៌មានថា៖ “បាទ ពួកគេនៅទីនោះដូចយើងដែរ»។
«មានចំណុចជាច្រើនដែលត្រូវលេង។ យើងមិនដឹងថានឹងមានអ្វីកើតឡើងនៅសប្តាហ៍ក្រោយនោះទេ។ ខ្ញុំតែងតែមានអារម្មណ៍បែបនេះ ជាពិសេសពេលនេះជាមួយនឹងការប្រកួតនៅពានអឺរ៉ុបក៏បានត្រឡប់មកវិញ ហើយពាន FA Cup នៅលេងនៅឡើយ ស្របពេលពានលីគនៅសល់ការប្រកួតពី 8 ទៅ 10 ចុងក្រោយយើងត្រូវសម្រេចថានរណាឈ្នះពាន»។
«យើងត្រូវតែព្យាយាមនៅទីនោះក្នុងពេលនោះ ហើយបន្ទាប់មកត្រូវតែប្រឹងប្រែងចុងក្រោយដើម្បីព្យាយាមសម្រេចវា»។
Arsenal និង City ជួបគ្នានៅ Emirates យប់នេះ នៅក្នុងការប៉ះគ្នាដែលរំពឹងទុកយ៉ាងខ្លាំងរវាងក្រុមលេខមួយ និងក្រុមលេខពីរ។ បើ Man City ឈ្នះយប់នេះ ពួកគេនឹងឮឡើងទៅកំពណូលតារាងលីគ បើទោះបីជាក្រុមរបស់លោក Mikel Arteta មានមួយប្រកួតនៅក្នុងដៃក៏ដោយ។ United បច្ចុប្បន្នតាមពីក្រោយក្រុមម្ចាស់ជើងឯក២ពិន្ទុ។
ប្រភព៖ Goal