PAUL POGBA បានប្រមូលរថយន្តទំនើបៗពីផ្ទះរបស់គាត់នៅ Manchester ប្រទេសអង់គ្លេសទៅកាន់ទីក្រុង Turin ប្រទេសអ៊ីតាលី ក្រោយចាកចេញពីក្លិបបិសាចក្រហម។
កីឡាករសញ្ជាតិបារាំងរូបនេះបានចាកចេញពី Manchester United ទៅ Juventus នៅដើមរដូវក្តៅនេះ ហើយគ្រោងនឹងយកឡានទំនើបៗដ៏អស្ចារ្យតម្លៃរាប់លានផោនរបស់គាត់ទៅជាមួយផង។ Pogba វ័យ 29 ឆ្នាំបានជួលក្រុមហ៊ុនដឹកជញ្ជូនឆ្លងប្រទេស Premier Removals ទៅដឹកឡាននៅផ្ទះចាស់របស់គាត់នៅសង្កាត់ Hale, ទីក្រុង Greater Manchester ។
ការប្រមូលឡានជាច្រើនគ្រឿងនេះស្ថិតក្រោមក្រសែភ្នែកឃ្លាំមើលរបស់ប្រពន្ធគាត់អ្នកស្រី Zulay ហើយកម្មករបានរុះរើយកទ្រព្យសម្បត្តិដែលគួរឱ្យកត់សម្គាល់បំផុតគឺការដករថយន្តដ៏អស្ចារ្យរបស់គាត់ចេញ។ឡានទាំងអស់របស់គាត់បានប្រមូល និងសណ្ដោងដាក់លើឡានធំ ហើយបើតាមការប៉ាន់ស្មានសរុបទៅជាងមួយលានផោន។
ក្នុងចំណោមរថយន្តទាំងនោះមានរថយន្ត Ferrari 812 Superfast ពណ៌លឿងរបស់ Pogba ដែលមានតម្លៃប្រហែល ២៦ម៉ឺនផោន។ រថយន្ត Mercedes v class vip klassen និង Bentley Betayga ក៏ត្រូវបានដកចេញ ក៏ដូចជារថយន្ត Rolls Royce ដ៏ល្បីផងដែរ។
អ្នកស្រីZulay បានបន្តឱ្យកម្មករទៅលើកឡានម៉ាក Bentley មួយទៀត។ លើសពីនេះ! កន្លែងផ្សេងទៀត Pogba ក៏មានរថយន្ត Audi RS6, Maserati Quattroporte និង Mercedes GLS 4×4 ពណ៌ខ្មៅដែលត្រូវដឹកទៅដែរ។ ចំណែកឡានម៉ាក Chevrolet ដែល Man United បានផ្ដល់ឱ្យគាត់ គាត់រក្សាទុកឱ្យក្លិបវិញ។ Pogba នឹងសង្ឃឹមថាការជួបជុំគ្នាជាមួយនឹងរថយន្តរបស់គាត់អាចនាំឱ្យគាត់មានសំណាងល្អនៅក្នុងទីក្រុង Turin ។
ចាប់តាំងពីត្រូវបានដកចេញពីការប្រកួត Pre-season របស់ Juve មក ការភ័យខ្លាចបានចាប់ផ្តើមកើនឡើងដែលថារបួសរបស់ Pogba អាចធ្ងន់ធ្ងរជាងការគិតដំបូង។ របួសជង្គង់របស់ Pogba ដែលជាដំបៅនៃឆ្អឹងក្រោយ អាចធ្វើអោយគាត់អវត្តមានរហូតដល់ឆ្នាំ 2022។ គាត់ប្រហែលជាត្រូវការការវះកាត់ដែលអាចឃើញគាត់ត្រូវអវត្តមានរយៈពេល 5 ខែ មានន័យថាគាត់នឹងខកខានការប្រកួតបាល់ទាត់ពិភពលោក៕