កីឡាករ Vinicius Junior ឥឡូវនេះបានក្លាយជាពលរដ្ឋនៃប្រទេសអេស្ប៉ាញជាផ្លូវការហើយ បើតាមការបញ្ជាក់របស់ក្លឹប Real Madrid ។
វាមានន័យថាក្លឹបឥឡូវនេះសល់កៅអីក្រៅសហភាពអឺរ៉ុបមួយដែលអាចប្រើបាន។ Real Madrid អាចនឹងសម្រេចចិត្តចុះឈ្មោះ Vinicius Tobias ជាសមាជិកក្រុមដំបូង ឬរង់ចាំរហូតដល់ទីផ្សារដោះដូរកីឡាករខែមករា ដើម្បីចុះហត្ថលេខាលើកីឡាករដែលមិនមែនជាសហភាពអឺរ៉ុប។
គួរបញ្ជាក់ផងដែរថា Real Madrid គ្រោងនឹងចុះហត្ថលេខាលើកីឡាករ Jude Bellingham នៅរដូវក្តៅក្រោយ ហើយគាត់ក៏នឹងកាន់កាប់កន្លែងកីឡាករដែលមិនមែនសហភាពអឺរ៉ុបផងដែរ។
ជាការកត់សម្គាល់ Real Madrid មិនបានទិញ Gabriel Jesus នៅរដូវក្តៅនេះទេ ដោយសារតែគាត់មិនអាចចុះឈ្មោះក្នុងក្រុមដំបូងបាន។ Eder Militao និង Rodrygo ក៏កំពុងធ្វើដំណើរទៅទទួលលិខិតឆ្លងដែនអេស្ប៉ាញផងដែរ បើតាមការរាយការណ៍ពី Relevo ។
ប្រភព៖ Real Madrid; Relevo