អ្នកចាត់ការទូទៅក្រុមជម្រើសជាតិថៃ លោកជំទាវ Nualphan Lamsam (Madam Pang) បានបញ្ជាក់ថា «កីឡាករ Chanathip Songkrasin និង Supachok Sarachat ដែលជាខ្សែបម្រើប្រយុទ្ធ ២រូប លេងនៅក្នុងក្របខណ្ឌ J-League1 បានឆ្លើយតបនៅសំណើររបស់សមាគមន៍បាល់ទាត់ថៃ ដើម្បីមកជួយក្រុមជម្រើសជាតិថៃ ក្នុងពានរង្វាន់ King’s Cup លើកទី48 នៅទីក្រុងឈៀងម៉ៃ ដែលគ្រោងប្រព្រឹត្តិ នៅថ្ងៃទី 22-25 ខែកញ្ញា ឆ្នាំ២០២២។
លោកជំទាវ បានផ្តល់បទសម្ភាសន៍ក្នុងសន្និសីទសារព័ត៌មាន ចាប់ឆ្នោតបែងចែកក្រុម កាលពីម្សិលមិញនេះថា៖ «ចំពោះរឿងកីឡាករមកពីលីគបរទេស កីឡាករ Chanathip Songkrasin និង Supachok Sarachat បានបញ្ជាក់ថាពួកគេប្រាកដជាមកចូលរួមជាមួយពួកយើងក្នុងថ្ងៃ FIFA Day ខាងមុខនេះ ប៉ុន្តែព័ត៌មានអាក្រក់គឺថា កីឡាករកូនកាត់ថៃ-ដាណឺម៉ាក Nicholas Michelson របស់ក្លិប OB Odense បានរងរបួស ហើយមិនអាចមកជួយក្រុមក្នុងឱកាសនេះបានឡើយ»
«សម្រាប់កីឡាករទាំង ២៣នាក់ លោក Mano Polking និងជំនួយការរបស់គាត់ ឥឡូវនេះកំពុងធ្វើការយ៉ាងស្វិតស្វាញ ព្រោះក្នុងអំឡុងពេលនេះ លីគថៃនៅមានការប្រកួតប្រជែងខ្ពស់ ដូច្នេះពួកគាត់ត្រូវមើលថាតើកីឡាកររូបណាខ្លះ ស្ថិតក្នុងការចង់បាន ដើម្បីស្របតាមយុទ្ធសាស្ត្រដូចការគ្រោងទុក?»
«វាពិបាកសម្រាប់ពួកយើងគ្រប់ពេល អំឡុងពេលតទល់គ្រប់ក្រុមទាំងអស់។ សម្រាប់ក្រុមជម្រើសជាតិម៉ាឡេស៊ី គឺពួកយើងជួបតទល់គ្នាជាញឹកញាប់។ ពានរង្វាន់ King’s Cup គឺជាព្រឹត្តិការណ៍មានវ័យចំណាស់ជាងគេបំផុតនៅអាស៊ី។ វាមានរយៈពេល ៥៤ឆ្នាំមកហើយ។ លើកនេះជាឱកាសដ៏ល្អ ដែលត្រូវប្រារព្ធធ្វើនៅកីឡដ្ឋាន 700th Anniversary Stadium ខេត្តឈៀងរ៉ៃ ។ ជាការពិតណាស់យើងចង់ឈ្នះពានរង្វាន់នេះ។ យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងការប្រកួត ៩០នាទី។»
កាលបរិច្ឆេទការប្រកួតបាល់ទាត់ King’s Cup លើកទី៤៨ នៅឈៀងម៉ៃ ចាប់ពីថ្ងៃទី ២២-២៥ ខែកញ្ញា ឆ្នាំ២០២២៖
*ថ្ងៃទី២២ ខែកញ្ញា៖
ម៉ោង៥:៣០នាទីល្ងាច Trinidad and Tobago Vs Tajikistan
វេលាម៉ោង៨:៣០នាទីយប់ Thailand Vs Malaysia
*ថ្ងៃទី២៥ ខែកញ្ញា ការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ និងវគ្គផ្តាច់ព្រ័ត្រ៖
ម៉ោង៥:៣០នាទីល្ងាច Lose A Vs Lose B
វេលាម៉ោង៨:៣០នាទីយប់ Win A Vs Win B
ប្រភព៖ FA Thailand