ខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ី កីឡាករ Andres Nieto មិនមានការព្រួយបារម្ភអំពីការចាប់ផ្តើមមិនល្អរបស់ភ្នំពេញក្រោនក្នុងរដូវកាលថ្មីនៃក្របខ័ណ្ឌ Cambodian Premier League ឡើយ។
ក្រុមម្ចាស់ការពារតំណែងជើងឯកភ្នំពេញក្រោន នៅមិនទាន់អាចស្វែងរកជ័យជម្នះរបស់ខ្លួនបាននៅឡើយទេ ដោយឆ្លងកាត់២ប្រកួត មានស្មើ១ និង ចាញ់១ ហើយ រឿងដែលភ្ញាក់ផ្អើលនោះ បច្ចុប្បន្នពួកគេកំពុងឈរនៅបាតតារាង។
ក្នុងកិច្ចសម្ភាសជាមួយ The Morning Nieto បាននិយាយថា៖«ខ្ញុំគិតថាមិនមានអ្វីធ្ងន់ធ្ងរកើតឡើងទេ ហើយ វាក៏មិនមែនជារឿងអ្វីដេលត្រូវបារម្ភផងដែរ។ ខ្ញុំជឿជាក់លើក្រុមរបស់ខ្ញុំ ហើយយើងនឹងត្រឡប់មកភាពខ្លាំងវិញ។ វាមិនមែនជាការចាប់ផ្តើមដ៏ល្អទេ ប៉ុន្តែក៏មិនមែនជាទីបញ្ចប់ដែរ។ នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ហើយយើងមានពេលវេលា ដើម្បីផ្លាស់ប្តូរដើម្បីការពារតំណែងជើងឯក។ ខ្ញុំមិនទាន់បានស៊ុតបញ្ចូលទីទេ ប៉ុន្តែខ្ញុំមិនបារម្ភអំពីរឿងនោះ ទេ។ វាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ»៕