កីឡាករកូនកាត់ខ្មែរ-អាមេរិក នីកូឡាស់ ឌឿងនឹងចូលរួមជាមួយក្លិបព្រះខ័នរាជស្វាយរៀងក្នុងរដូវកាល២០២៣ នេះបើតាមរយៈភ័ស្តុតាងមួយចំនួនខាងក្រោមនេះ ទោះបីជាក្លិបមិនទាន់ប្រកាសជាផ្លូវការក៏ដោយ។
View this post on Instagram
កាលពិម្សិលមិញសាមីកីឡាករផ្ទាល់បានបង្ហាញតម្រុយចូលរួមជាមួយក្លិបព្រះខ័នរាជស្វាយរៀងដោយផុសក្នុងបណ្ដាញសង្គម Instagram និង Facebook សរសេរសារបញ្ជាក់ច្បាស់ៗ។ ក្នុង Facebook រូបគេបានសរសេរថា ៖ទៅកាន់ទីក្រុងដែលផ្លាស់ប្តូរជីវិតខ្ញុំ អរគុណសម្រាប់អ្វីៗគ្រប់យ៉ាង ?x⚔️ ពិតជារំភើបចិត្តសម្រាប់អាជីពបន្ទាប់!»។
ដោយឡែកជីតារបស់គាត់ក៏បានផុសក្នុងបណ្ដាញសង្គម ប្រកាសអំពី Nick ជាមួយក្លឹបថ្មី៖« រូបដាវនៅក្នុងសេចក្តីប្រកាសរបស់ Nicolas គឺតំណាងឱ្យក្រុមថ្មីរបស់គាត់ក្នុងលីគអាជីពកំពូលនៅកម្ពុជា ហៅថា Cambodian Premier League: ព្រះខ័នរាជស្វាយរៀង។ (“ដាវពិសិដ្ឋ” ជាភាសាអង់គ្លេស) Svay Reang FC។ សូមអបអរសាទរ និងជូនពរដល់លោក Nicolas និងក្រុមការងារថ្មីរបស់គាត់ ក្នុងការតំណាងឱ្យខេត្តដ៏តូច ប៉ុន្តែមានមោទនភាពចំពោះលោកតា ម៉ី ដែលជាបុរសសម្បុរខ្មៅស្រអែម និងឧស្សាហ៍ព្យាយាម ដែលបុព្វបុរសទំនងជាបានជួយកសាងអច្ឆរិយៈស្ថាបត្យកម្មដ៏អស្ចារ្យមួយរបស់ពិភពលោកបុរាណ គឺប្រាសាទអង្គរវត្ត»។
បន្ទាប់ពីធ្វើការចែកចាយរយៈពេល 1 ម៉ោង ការបង្ហោះ(Share)របស់ជីតាគាត់ត្រូវបានលុបចោល ទំនងជាអនុញ្ញាតឱ្យក្លឹបប្រកាសជាសាធារណៈជាមុន។ ដោយឡែកសម្រាប់ភ្នំពេញក្រោនវិញក៏បានចចារកុងត្រាជាមួយកីឡាកររូបនេះដែរ ប៉ុន្តែពិភាក្សាគនាមិនបានជោគជ័យនោះទេ មកដល់ពេលនេះយើងរង់ចាំតែការប្រកាសកុងត្រាពីក្លិបពាក់ព័ន្ធខាងលើតែប៉ុណ្ណោះ៕