ads
ads
មកដល់កម្ពុជាបាន១ថ្ងៃ តើ នីកូឡាស់ ឌឿង និយាយពីអ្វីខ្លះ?
១៦-កញ្ញា-២០២២

ដូច​ដែលប្រិយមិត្ត អ្នកគាំទ្រ​បាន​ដឹង​រួច​មក​ហើយឈ នីកូឡាស់ ឌឿង​បាន​ធ្វើដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពីម្សិលមិញ ហើយ​ក៏​បា​ន​​ចូលរួម​ហ្វឹកហាត់ក្នុង​ជំរំហ្វឹកហាត់ជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាផង​ដែរ។ ការ​មក​ដល់ដី​ស្រុកខ្មែរលើកដំបូង នីកូឡាស់ ឌឿង បាន​បង្ហាញអារម្មណ៍រីករាយ និង​បង្ហាញពីបទពិសោធ៍របស់​ខ្លូន​លើក​ដំបូង​នៅកម្ពុជា។

«ខ្ញុំទទួលបានអារម្មណ៍ស្រស់ស្រាយល្អណាស់ ដែលបានមកដល់ប្រទេសកម្ពុជា និងបានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុម ព្រមទាំងក្រុមការងារគ្រូបង្វឹក។ ចំណែកការហ្វឹកហាត់រៀងពិបាកបន្តិចដែរ ព្រោះខ្ញុំទើបតែមកដល់…» ឌឿងបាននិយាយក្នុងសារឆ្លើយឆ្លងជា​មួយអ្នក​រាយការណ៍ព័ត៏មានរបស់ B8 Sport ។

កីឡាកររូបនេះបានបន្ត​ថា៖ «ខ្ញុំមើលឃើញថា ក្រុមជម្រើសជាតិយើងល្អ ហើយគុណភាពនៃមិត្តរួមក្រុមពិតជាមានសមត្ថភាព។ ខ្ញុំជឿជាក់ថា វានឹងក្លាយជាការប្រកួតដ៏ទាក់ទាញបំផុត»។

«ពិតណាស់! វាជាលើកដំបូង ដែលខ្ញុំមកកាន់ទីនេះ (កម្ពុជា)។ បរិយាកាសនៅទីនេះ គឺល្អមែនទែន ហើយ ទីក្រុងមានអាកាសធាតុល្អ មានអារម្មណ៍ថាទទួលបានភាពស្រស់ស្រាយ។ ដោយឡែកមនុស្សនៅទីនេះ រួសរាយរាក់ទាក់ ទាំងក្រុមការងារ និងមិត្តរួមក្រុម ដែលខ្ញុំបានជួបនៅទីនេះ គឺរាក់ទាក់ ស្វាគមន៍មកកាន់ខ្ញុំបានយ៉ាងល្អ។

«ជាចុងក្រោយ! ខ្ញុំសំណូមពរឱ្យអ្នកគាំទ្រទាំងអស់គ្នា ចូលរួមគាំទ្រឱ្យបានច្រើនកុះករនៅថ្ងៃប្រកួត ដើម្បីលើកទឹកចិត្តដល់ក្រុមជម្រើស​ជាតិរបស់យើង»។

ក្រុមជម្រើសជាតិកម្ពុជាឈុតធំ​នឹង​ត្រូវ​ទទួល​ក្រុមជម្រើសជាតិបង់ក្លាដេស​នៅថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២២​នៅពហុកីឡដ្ឋានជាតមរតកតេជោ សម្រាប់​ការ​ប្រកួតមិត្តភាពក្នុងថ្ងៃ FIFA DAY ៕

ads
ads