ប្រធានក្លឹប Buriram United លោក Newin Chidchob មានសុទិដ្ឋិនិយមថា តារាបាល់ទាត់វ័យក្មេង Suphanat Mueanta មានឱកាសល្អ ដើម្បីក្លាយជាកីឡាករថៃដំបូងគេ ដែលបានលេងនៅ English Premier League (EPL) ។
Suphanat នឹងកីឡាករ Buriram United បួននាក់ផ្សេងទៀតរួមមាន Supachai Jaided, Narubadin Weerawatnodom, Rattanakorn Maikami និង Chitiphat Tangklang ត្រូវបានបញ្ជូនទៅកាន់ Leicester City ដើម្បីហ្វឹកហាត់រយៈពេលមួយខែនៅទីនោះ។
រយៈពេលមួយខែត្រូវបានបញ្ចប់ហើយ Suphanat បានក្លាយជាកីឡាករតែម្នាក់គត់ ដែលត្រូវហ្វឹកហាត់បន្តនៅជាមួយក្លឹប EPL។
ការអភិវឌ្ឍន៍ចុងក្រោយនេះ ត្រូវបានបញ្ជាក់ដោយលោក Chidchob តាមរយៈសេចក្តីថ្លែងការណ៍របស់គាត់នៅក្នុងកិច្ចសម្ភាសន៍ដោយប្រភពប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសថៃ Main Stand – International ។
«នេះពិតជាការហ្វឹកហាត់ជាលើកទីពីររបស់ Suphanat នៅ Leicester City ។ ជាធម្មតា គ្រូបង្វឹកនឹងបញ្ជូនរបាយការណ៍លទ្ធផលមកយើងវិញ ដែលភាគច្រើនបង្ហាញពីភាពប្រសើរឡើង ប៉ុន្តែ Suphanat លេចធ្លោជាងគេ»
«Suphanat Mueanta មានអាយុ 20 ឆ្នាំ ហើយគាត់កំពុងហ្វឹកហាត់ជាមួយក្រុមអាយុក្រោម 23 ឆ្នាំ។ គាត់មានចំណុចល្អៗច្រើន បើធៀបទៅនឹងកីឡាករមានវ័យប្រហាក់ប្រហែលនៅក្នុងក្រុម»
«ខ្ញុំបាននិយាយទៅកាន់ Tob (សំដៅលើប្រធាន Leicester City Aiyawatt Srivaddhanaprabha) ហើយបានប្រាប់គាត់ថាខ្ញុំមានអារម្មណ៍ថា Suphanat Muenta នាំយកក្តីសង្ឃឹម និងក្តីស្រមៃរបស់ប្រទេសទាំងមូល ហើយទំនងជាកីឡាករបាល់ទាត់ថៃដំបូងគេ ដែលបានលេងនៅ Premier League របស់អង់គ្លេស»
«ខ្ញុំបានណែនាំ Suphanat ឱ្យនៅបានយូរ ព្រោះគាត់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់គ្រូបង្វឹកក្រុម U-23 ដែលពួកគេអាចវិនិច្ឆ័យថាអ្នកណាល្អគ្រប់គ្រាន់ដើម្បីលោតទៅក្រុមសំខាន់”។
«ខ្ញុំមិនគិតពីតម្លៃលក់ ឬកំណត់តម្លៃប៉ុន្មានសម្រាប់ Suphanat ទេ។ អ្វីដែលខ្ញុំយកចិត្តទុកដាក់ គឺអ្វីដែលខ្ញុំអាចធ្វើបានដើម្បីជួយគាត់ [នៅក្របខ័ណ្ឌ English Premier League]” លោក Newin Chidchob បានបន្ថែម។