កាលពីថ្មីៗនេះ ប្រធានក្លិប Buriram United លោក Newin chidchob បានចេញមុខមកបញ្ជាក់យ៉ាងច្បាស់ៗថា រូបលោកសម្រេចចិត្តជាផ្លូវការ ដោយមិនអនុញ្ញាតិឲ្យក្រុមយុវជនរបស់ Buriram United ចូលរួមជាមួយក្រុមជម្រើសជាតិក្រោមអាយុ ១៩ឆ្នាំ ឬឈុតយុវជនផ្សេងៗទៀតឡើយ។
យោងតាមបណ្តាញសង្គមរបស់ Thai League Central បានដកស្រង់សម្តីរបស់លោក Newin chidchob បានបញ្ជាក់ថា៖ «និយាយឲ្យស្មោះត្រង់ទៅ! ខ្ញុំនឹងមិនបញ្ជូនកីឡាករ Buriram United U-19 និងកីឡាករវ័យក្មេងទៅក្រុមជម្រើសជាតិទៀតនោះទេ។ កាលពីមុន យើងបានបញ្ជូនពួកគេទៅ ហើយពួកគេត្រឡប់មកវិញ ដោយគ្មានវិន័យ… អ្នកខ្លះត្រឡប់មកវិញ ហើយចាប់ផ្តើមចេះជក់បារី ជប់លៀង និងផឹកស៊ីយ៉ាងសប្បាយ។»