អ្នកកាសែតកីឡាដ៏ល្បីល្បាញលោក Fabrizio Romano បានបញ្ជាក់យ៉ាងច្បាស់ថា Nemanja Matic បានសម្រេចចិត្តចាកចេញពី Manchester United ដើម្បីផ្លាស់ទៅកាន់ AS Roma នៃក្របខណ្ឌ Seria A សម្រាប់ការប្រកួតប្រជែងរដូវកាលថ្មី។
Matic ដែលបច្ចុប្បន្នមានវ័យ៣៣ឆ្នាំ បានចូលរួមជាមួយ Man UTD ពី Chelsea តាំងពីឆ្នាំ២០១៧ ដោយ ក្នុងរយៈពេល៥ឆ្នាំនេះ វាជារឿងដ៏សោកស្តាយមែនទែនដោយរូបគេមិនអាចជួយក្រុមឲ្យឈ្នះពានរង្វាន់អ្វីទាល់តែសោះពោលបានត្រឹមរងជើងឯក FA Cup និង Europa League។
យ៉ាងណាក៏ដោយ ដោយសារតែកិច្ចសន្យារបស់គេជាមួយ Man Utd បានអស់សុពលភាព ដូច្នេះមានន័យថាគេបច្ចុប្បន្នគេជាកីឡាករដែលគ្មានតម្លៃខ្លួន ហើយ លោក Romano បានបញ្ជាក់ថា កីឡាករសញ្ជាតិស៊ែប៊ីខាងលើ នឹងផ្លាស់ទៅកាន់ Roma ក្នុងកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ២០២៣ ជាមួយនឹងលក្ខខណ្ឌបន្តកុងត្រាមួយឆ្នាំទៀតបន្ថែម៕